Search

[ព័ត៌មាន] មកមើលថាតើ វ៉ែនតាឆ្លាតវ័យ Google Glass អាចធ្វើបានអ្វីខ្លះ

នាឡិកាឆ្លាតវ័យ iWatch ពិតជា អស្ចារ្យ ប៉ុន្តែ អ្វីដែលអស្ចារ្យជាងនេះ ប្រហែលមិនមែន ចេញមកពីក្រុមហ៊ុន Apple នោះទេ តែពីដៃគូរប្រកួតប្រជែងរបស់ខ្លួន ទៅវិញ។ គំរោង វ៉ែនតាឆ្លាតវ័យ របស់ Google ហៅថា “Google Glass” បានចាប់ផ្តើម មុនគំរោង iWatch យូរគួរសមដែរហើយ ហើយត្រូវបានគេ ទទួលស្គាល់ និងកោត សរសើរខ្លាំង និងអាច និយាយបានថា “នេះគឺផលិតផលមួយ ដែលនឹងទទួលបាន ការពេញនិយមបំផុត នាអនាគត (The Next Big Thing)“។ ជាមួយនឹង វ៉ែនតាឆ្លាតវ័យនេះ ពាក់លើមុខរបស់អ្នក លោកអ្នក អាចបញ្ជារវា អោយរាវរក ព័ត៌មាន, បង្ហាញរូបភាព, ផ្ញើរសារ, បកប្រែសំលេង, ជជែកកំសាន្តជាវីដេអូ ព្រមទាំង ប្រើវាជា កាម៉េរាថតរូប និងវីដេអូទៀតផង។


បច្ចុប្បន្ន មានតែអ្នកអភិវឌ្ឍប្រព័ន្ធ Android ប៉ុណ្ណោះ ដែលមានសិទ្ធិទិញវា ក្នុងតំលៃ $1,500៕
ប្រភព: Google




Loading...

ចូលរួមមតិតាមរយៈ Facebook