Search

[ព័ត៌មាន] Apple សារភាពថា ខ្លួនត្រូវបានវាយប្រហារតាមអីុនធើណែត ដោយក្រុមហែកកូដចិន

Apple HQក្រុមហ៊ុន Apple កាលពីថ្ងៃ អង្គារ កន្លងទៅ បានសារភាពថា ខ្លួន បានក្លាយជា ជនរងគ្រោះ នៃការវាយប្រហារ តាមរយៈអីុនធើណែត ដោយក្រុមអ្នកហែកកូដ ចិន មួយក្រុម និងជា ក្រុមតែមួយ ដែលបាន វាយប្រហារលើ Facebook និងក្រុមហ៊ុនធំៗ ដទៃទៀត។ នេះ គឺជា ការចេញមកថ្លែងការណ៍មួយ ដែល សារព័ត៌មាន Reuters បានហៅថា “ជាការចេញមកសារភាព អំពីការវាយប្រហារទ្រង់ទ្រាយធំ ដែលមិនធ្លាប់មានកន្លងមក ដោយ Apple“។

Apple បានអោយដឹងថា ក្រុមអ្នកហែកកូដនេះ បានចម្លងមេរោគ ចូលទៅកាន់ ម៉ាសីុន Mac មួយចំនួន ដែលជា ម៉ាសីុនរបស់ បុគ្គលិក Apple ប៉ុន្តែខ្លួន បាននិយាយថា មិនទាន់មាន ភស្តុតាង ណាមួយ បង្ហាញថា ទិន្នន័យផ្ទៃក្នុងរបស់ Apple ត្រូវបាន គេ លួចចម្លងនោះទេ។ ក្រុមហ៊ុន Apple ភ្លាមៗនេះ បានដាក់ បញ្ចេញនូវ កម្មវិធី Java អាប់ដេតថ្មី ដើម្បី ការពារ ការចម្លងនេះ។ គួររំលឹកថា ក្រុមហ៊ុន Facebook កាលពី សប្តាហ៌មុន បានចេញមកប្រាប់ថា ខ្លួន បានក្លាយជា ជងរងគ្រោះ នៃការវាយប្រហារតាមអីុនធើណែត ដោយ ក្រុមហែកកូដ មានសមត្ថភាពមួយក្រុម ហើយបើតាមការតាមដានរបស់ខ្លួន ការវាយប្រហារនេះ មានប្រភព ចេញមកពី ប្រទេសចិន៕
ប្រភព: Reuters




Loading...

ចូលរួមមតិតាមរយៈ Facebook