Search

[ព័ត៌មាន] Apple ចេញកំណែទំរង់ថ្មី 6.1.2 សំរាប់កែបញ្ហា អីុម៉ែល Exchange និង សុវត្ថិភាព ពេលចាក់សោរអេក្រង់

ios-6.1.2ថ្ងៃនេះ ក្រុមហ៊ុន Apple បានបញ្ចេញ កំណែទំរង់ថ្មី 6.1.2 សំរាប់កែបញ្ហា អីុម៉ែល Exchange និង សុវត្ថិភាព ពេលចាក់សោរអេក្រង់ ហើយសំរាប់ លោកអ្នក ដែលចង់ Jailbreak ចម្លើយគឺ “បាទ.. វានៅអាច Jailbreak បានដោយប្រើ កម្មវិធី evasi0n 1.4។ សំរាប់របៀប Jailbreak គឺ ដូចទៅនឹង ការ Jailbreak iOS 6.0 ដែរ។ គួររំលឹកថា អតិថិជន ដែលកំពុងប្រើ iOS 6.0/6.1 បានត្អូញត្អែរ អំពី បញ្ហា ការភ្ជាប់ អីុម៉ែល Exchange ហើយថា កំហុសឆ្គងនេះ បាននាំ ទៅកាន់ ការប្រើប្រាស់ថាមពលច្រើន ដែលធ្វើអោយ ឆាប់អស់ថ្ម។ ចំណែក បញ្ហាមួយទៀត គឺសុវត្ថិភាពពេលចាក់សោរអេក្រង់ ដោយប្រើ កូដសំងាត់ Passcode ដោយ អ្នកមិនស្គាល់ Passcode ក៏អាចដោះសោរបានដែរ តាមរយៈការវាយ ទៅកាន់លេខ សង្គ្រោះបន្ទាន់។
កំណែទំរង់ថ្មីនេះ អាច ដោនឡូដបាន ពីលីងខាងក្រោម:




Loading...

ចូលរួមមតិតាមរយៈ Facebook