Search

[ព័ត៌មាន] ចោរម្នាក់ គប់បំបែកកញ្ចក់ហាង Apple Store តំលៃប្រមាណ $1 សែនដុល្លារ ដើម្បីចូលលួចយក ផលិតផល ដែលមានតំលៃសរុបតែជាង $6 មឺុនដុល្លារ

AppleStore in Boulderហាងទំនិញ Apple Retail Store មួយទៀតហើយ នៅក្នុងក្រុង Boulder រដ្ឋ Colorado សហរដ្ឋ អាមេរិក បានក្លាយ ជាចំណី នៃចោរកម្ម កាលពីថ្ងៃ សៅរ៌ កន្លងទៅ។ ចោរម្នាក់ ដោយមានក្រណាត់ហ៊ុំក្បាល បានចោលដុំថ្ម 3 ដុំ កំទេច កញ្ចក់ហាង ដែលមានតំលៃប្រមាណ $100,000 ដុល្លារ មុននឹង ចូលទៅលួច ផលិតផលក្នុងនោះ ដែលរួមមាន MacBook, iPad និង iPhone ដែលមាន តំលៃសរុបប្រមាណ $64,000 ប៉ុណ្ណោះ … នេះបើតាម របាយការណ៍ពី ABC 7 News។

ហាងទំនិញ Apple Store ឥឡូវ កំពុងក្លាយជា ចំណីពេញនិយម សំរាប់បណ្តាចោរលួច ចោរប្លន់ទាំងឡាយ ប៉ុន្មាន ឆ្នាំនេះ ដោយសារតែ ហាងទំនិញនេះ ពោរពេញទៅដោយ ផលិតផល ដែលកំពុងពេញនិយម និងមានតំលៃខ្ពស់ ព្រមទាំង ងាយស្រួលក្នុងការទិញលក់។ គួររំលឹកថា កាលពីខែ មករា កន្លងទៅ ក្រុមចោរពាក់មុខ មួយក្រុម ជាមួយនឹងកាំភ្លើង បានសំរុកចូល ហាងទំនិញ Apple Store នៅក្រុងប៉ារីស ប្រទេសបារាំង ហើយ បានប្រមូល ផលិតផល ក្នុងនោះ ដែលមានតំលៃប្រមាណ $1.3 លានដុល្លារ ហើយមុននេះ បន្តិច ក៏មាន ចោរមួយក្រុម បានចូលលួច ហឹបដឹកឥវ៉ាន់ iPad mini តំលៃសរុបប្រមាណ $1.5 លានដុល្លារ ពីក្នុង ព្រលានយន្តហោះ JFK ផងដែរ៕
ប្រភព: ABC 7 News




Loading...

ចូលរួមមតិតាមរយៈ Facebook