Search

[ព័ត៌មាន] Samsung នឹងចេញស្មាតហ្វូន ដើរដោយប្រព័ន្ធថ្មី Tizen ដើម្បីប្រកួតប្រជែងនឹង iOS របស់ Apple

Tizenក្រុមហ៊ុន Samsung ធ្លាប់បានប្រាប់ម្តងហើយថា ខ្លួន នឹងបញ្ចេញ ឧបករណ៍ ដែលដើរដោយ ប្រព័ន្ធ Tizen ដែលជា ប្រព័ន្ធប្រតិបត្តិការណ៍ថ្មីមួយ ខ្លួនរំពឹងថា នឹងអាច ប្រកួតប្រជែងបាន ជាមួយនឹង ប្រព័ន្ធ iOS របស់ Apple និង Android របស់ Google។ Tizen គឺជា ស្នាដៃ សហការណ៍រួម រវាង Samsung និង Intel ហើយមាន ដើមកំណើតចេញពី ប្រព័ន្ធ Linux និងជា ប្រព័ន្ធមួយថ្មី អភិវឌ្ឍបន្តពី ប្រព័ន្ធ MeeGo ដែល Intel ធ្លាប់ចាប់ដៃ Nokia ធ្វើ តាំងពីដើម ឆ្នាំ 2010 មកម៉្លេះ តែមិនបាន ទទួលជោគជ័យនោះទេ។

នេះ មិនមែនជា លើកទីមួយទេ ដែល Samsung សម្លឹងរក ប្រព័ន្ធមួយជំនួស សំរាប់ប្រើផ្ទាល់ខ្លួន។ Samsung ធ្លាប់បង្កើត ប្រព័ន្ធ Bada ម្តងហើយ នៅឆ្នាំ 2009 តែមិនសូវទទួលបាន ជោគជ័យ នោះទេ ហើយបើទោះជា បច្ចុប្បន្ន ខ្លួន ទទួលបានជោគជ័យ ដ៏សម្បើម ជាមួយ ស្មាតហ្វូន ប្រព័ន្ធ Android តែគេ នៅតែយល់ថា ការពឹងផ្អែកខ្លាំងពេក ទៅលើ ប្រព័ន្ធរបស់ ក្រុមហ៊ុនដទៃ វាមិនមែនជា យុទ្ធសាស្ត្រវែងឆ្ងាយ នោះទេ។ Samsung រំពឹងថា ខ្លួននឹង ចេញ ស្មាតហ្វូនដើរដោយ Tizen នាឆ្នាំនេះ៕
ប្រភព: AppleInsider




Loading...

ចូលរួមមតិតាមរយៈ Facebook