Search

[ព័ត៌មាន] Tim Cook ច្រានចោលពាក្យលេចលឺ ទាក់ទងនឹង អេក្រង់ OLED និង iPhone ម៉ូដែលថ្មី តំលៃទាប

cook-ipadកាលពីពេលថ្មីៗនេះ នាយកប្រតិបត្តិ Apple លោក Tim Cook បានឡើង និយាយនៅឯ សន្និសីទ Goldman Sachs Technology and Interactive Conference នៅឯ ទីក្រុង San Francisco សហរដ្ឋ អាមេរិក។ គាត់ បាននិយាយច្រើន ទាក់ទង នឹងការវិវឌ្ឍថ្មីៗរបស់ ក្រុមហ៊ុន Apple។ គាត់ បានលើកឡើងថា ពេលដែល អតីតបិតាបង្កើត ប្រព័ន្ធ iOS លោក Scott Forstall ត្រូវបានដកចេញ… ការងារច្រើន ត្រូវបាន ទទួលបន្ទុកដោយ អ្នករចនាម៉ូដ iPhone/iPad លោក Jony Ive ហើយ Tim Cook ជឿជាក់ថា Apple មានមនុស្ស មាន សមត្ថភាព គ្រប់គ្រាន់ ក្នុងការធ្វើការងារនេះ។ Cook បានហៅ Jony Ive ថាជា “អ្នករចនាម៉ូដ ដ័ល្អបំផុត ក្នុងលោក” ហើយ បានហៅ នាយកផ្នែកបច្ចេកវិទ្យា លោក Bob Mansfield ថាជា “អ្នកជំនាញ បន្ទៈឈីប អេឡិចត្រូនិក ល្អបំផុត លើលោក” និង Jeff Williams ថា “អ្នកជាជំនាញ ផ្នែកប្រតិបត្តិការណ៍ ល្អបំផុត សំរាប់ Apple”។

Cook បានលើកឡើងថា បច្ចុប្បន្ន មានការផ្លាស់ប្តូរពីជំនាន់ កុំព្យូទ័រ មកកាន់ ថេបប៉្លេត និងស្មាតហ្វូន។ គាត់បាននិយាយថា ឥឡូវគ្មានអ្នកណា ធ្វើកម្មវិធី សំរាប់ កុំព្យូទ័រ នោះទេ គឺមាន តែអ្នកចាស់ៗពីមុន ប៉ុណ្ណោះ។
ងាកមក ពាក្យចចាមអារាម ទាក់ទងនឹង អេក្រង់ថ្មី OLED វិញ លោក Tim Cook បានអោយដឹងថា ពណ៌នៅលើ អេក្រង់ OLED គឺមិនសូវច្រើន ដូចអេក្រង់ LED/LCD ធម្មតា នោះទេ ដូចនេះ វាមិនអាច ពឹងផ្អែក បានឡើយ។ អេក្រង់ Retina បច្ចុប្បន្ន គឺជា អេក្រង់ដែលល្អបំផុត ហើយថែមទាំងមាន ពន្លឺភ្លឺជាង អេក្រង់ OLED ដល់ទៅ 2 ដង។ ចំណែករឿងទាក់ទង នឹងស្មាតហ្វូន អេក្រង់ធំវិញ Tim មិនបានប្រកែក អំពីលទ្ធភាពរបស់វា នោះទេ។ ចំណែករឿង iPhone តំលៃថោកវិញ Cook និយាយថា Apple តែងតែ កំណត់របារស្តង់ដារខ្ពស់ ហើយអ្វីដែល Apple នឹងមិនធ្វើ គឺផលិត ផលិតផលសំរាម ឥតបានការ។ Cook បានលើកឡើងថា Apple នឹងជ្រើសរើស ផ្លូវផ្សេង គឺទំលាក់តំលៃ ផលិតផលម៉ូដែលចាស់ៗ (iPhone 3GS/4) ជំនួសវិញ៕
ប្រភព: Fastcompany.com




Loading...

ចូលរួមមតិតាមរយៈ Facebook