Search

[ព័ត៌មាន] Bloomberg អះអាងថា Apple កំពុងបង្កើត នាឡិការ Apple iWatch

ប៉ុន្មានថ្ងៃនេះ ទាំង The Wall Street Journal និង New York Times បានលើកឡើង ជារឿយៗអំពី នាឡិកាឆ្លាតវ័យ iWatch របស់ Apple ហើយថ្ងៃនេះ Bloomberg បានចេញមុខបញ្ជាក់ថា នាឡិការ Apple iWatch គឺជា រឿងពិត ហើយបាន រាយការណ៍បន្ថែមទៀតថា មាន ក្រុមការងារដ៏ធំមួយ នៅឯ Apple ដែលមានគ្នាជាង 100 នាក់ និងដឹកនាំដោយ វិស្វករ James Foster កំពុងអភិវឌ្ឍវា។ បច្ចុប្បន្ន ព័ត៌មានលំអិត អំពីវា គឺមានតិចតួចណាស់។

គេគ្រាន់តែដឹងថា វានឹងដើរដោយ ប្រព័ន្ធប្រតិបត្តិការណ៍ iOS ហើយនឹង ប្រើអេក្រង់កញ្ចក់កោង ដែលជា ប្រភេទកញ្ចក់មួយ កំរប្រើ លើនាឡិកា។ ចំណែកថាតើ វានឹង ចេញលក់នៅពេលណា នោះ គឺមិនទាន់ប្រាកដនៅឡើយទេ៕
ប្រភព: Bloomberg




Loading...

ចូលរួមមតិតាមរយៈ Facebook