ប្រព័ន្ធ iOS 6.1 ដែលមនុស្សជាច្រើន បានរង់ចាំជាយូរមកហើយ ទីបំផុត បានចេញមកហើយ ហើយអាចប្រើបានជាមួយ iPhone 5, iPhone 4S, iPhone 4/3GS, iPad 2, iPad ថ្មី, iPad mini និង iPod Touch 4G/5G។ ដំណាលគ្នានេះដែរ ក្រុមមួយឈ្មោះ evad3rs ក៏បានចេញ កម្មវិធី evasi0n ដែលអាច Jailbreak បានទាំងម៉ាសីុន ដែលប្រើបន្ទៈឈីបចាស់ (A4) iPhone 4/3GS និងម៉ាសីុនដែលប្រើបន្ទៈឈីបថ្មីៗ (A5/A6) ដែលរួមមាន iPhone 5, iPhone 4S, iPad 2, iPad ថ្មី, iPad mini ជាដើម។ ខាងក្រោមនេះ គឺជា វិធីដំឡើងទៅកាន់ប្រព័ន្ធថ្មីនេះ ហើយលោកអ្នក ដែលនៅប្រើ ទ្រនាប់សីុមនៅឡើយ សូមធ្វើការដោះកូដ តាមរយៈ IMEI Unlock ដែលមានតំលៃប្រមាណពី $5-$15 មុននឹងដំឡើង ទៅវា ព្រោះពេលដំឡើងហើយ នឹងឡើង Baseband មិនខាន។ សំរាប់លោកអ្នក ដែលបាន ដោះកូដ តាមរយៈ IMEI ចូរកុំបារម្ភ ព្រោះក្រោយដំឡើងរួច ទូរស័ព្ទរបស់លោកអ្នក នឹងប្រើបានដូចធម្មតា។
តំរូវការជាមូលដ្ឋាន:
កម្មវិធី iTunes
ឯកសារដំឡើង iOS 6.1:
- iPhone 5 GSM
- iPhone 4S
- iPhone 4 GSM
- iPhone 3GS
- iPad mini (GSM+Wi-Fi, Wi-Fi)
- iPad 4th-generation (GSM+Wi-Fi, Wi-Fi)
- iPad 3rd-generation (GSM+Wi-Fi, Wi-Fi)
- iPad 2 (GSM+Wi-Fi, Wi-Fi)
- iPad 2 16GB (new)
- iPod touch 4th-generation
- iPod touch 5th-generation
វិធីដំឡើងទៅកាន់ iOS 6.1:
1. ជាដំបូង សូមដោនឡូដ និងដំឡើង កម្មវិធី iTunes ពីលីងខាងលើ បន្ទាប់មក ដោនឡូដ ឯកសារដំឡើង ទៅតាមប្រភេទ ឧបករណ៍របស់លោកអ្នក។ បន្ទាប់មក ភ្ជាប់ iPhone ទៅកាន់កុំព្យូទ័រ រួចបើកកម្មវិធី iTunes (លោកអ្នក ត្រូវមានអីុនធើណែត)។
នៅកូឡោនខាងឆ្វេង ក្រោមពាក្យ DEVICES សូមចុចលើ ឈ្មោះ iPhone របស់លោកអ្នក។ ចុច ឃី SHIFT សំរាប់ប្រព័ន្ធ Windows ឬ alt option សំរាប់ ប្រព័ន្ធ Mac OSX អោយជាប់ រួចចុច ប៊ូតុង Restore បន្ទាប់មក រំកិល ទៅកាន់ ទីតាំង ដែលបាន រក្សា ឯកសារ ដំឡើង។ ចុចរើសយក ឯកសារដំឡើងនោះហើយ រួចចុច ប៊ូតុង Open។
2. បន្ទាប់មក ចុចប៊ូតុង Restore រួចរង់ចាំ ប្រមាណពី កន្លះម៉ៅង ទៅមួយម៉ោង ទំរាំ ការដំឡើង បានចប់សព្វគ្រប់។
3. បន្ទាប់មក ចុចរើស Set up as a new iPhone រួចចុច ប៊ូតុង Continue-> Done ជាការស្រេច៕
4. បន្ទាប់មក នៅលើ iPhone សូមធ្វើការកំណត់ផ្សេងៗ នៅផ្ទាំងស្វាគមន៍ ជាការស្រេច៕
វិធី Jailbreak ដោយប្រើកម្មវិធី evasi0n:
4. ជាមួយកម្មវិធី evasi0n លោកអ្នក អាចប្រើវា Jailbreak iOS 6.0, 6.0.1 និង 6.1 បានយ៉ាងស្រួល។ ជាដំបូង សូមចូលទៅវិុបសាយ http://evasi0n.com/ រួចចុច ដោនឡូដ ទៅតាម ប្រព័ន្ធ ប្រតិបត្តិការណ៍ របស់កុំព្យូទ័រលោកអ្នក រួមមាន Linux, Mac OS X ឬ Windows។
5. ក្រោយដោនឡូដចប់ សូមពន្លាវា រួចចុចប៊ូតុងម៉ៅខាងស្តាំ រួចរើសយក ‘Run as administrator’ សំរាប់ប្រព័ន្ធ Windows ឬ រើសយក ‘Open’ សំរាប់ប្រព័ន្ធ Mac។ បន្ទាប់មក ដោត iPhone ឬ iPad របស់លោកអ្នក ជាមួយកុំព្យូទ័រ រួចចុច ប៊ូតុង Jailbreak ដើម្បី ចាប់ផ្តើមការ Jailbreak។ រួចរង់ចាំមួយសន្ទុះ។
6. ត្រង់ចំណុចមួយ កម្មវិធី evasi0n នឹងបង្គាប់អោយលោកអ្នក បើកប្រើ iPhone ឬ iPad លោកអ្នក រួចចុចលើ អាយខនមួយឈ្មោះ Jailbreak ដើម្បីបន្ត ការ Jailbreak។
ក្រោយធ្វើតាមការណែនាំរួច សូមរង់ចាំបន្តិច ទំរាំចេញពាក្យថា ‘jailbreak completed!’ ដែលនេះ មានន័យថា ការ Jailbreak របស់លោកអ្នក បានចប់សព្វគ្រប់ហើយ៕