Search

[ព័ត៌មាន] evad3rs បញ្ចេញវិុបសាយផ្ទាល់ខ្លួន និងប្រាប់ថា កម្មវិធី Jailbreak ថ្មី អាច Jailbreak បានគ្រប់ម៉ាសីុន ដែលដើរលើ iOS 6.x

evasi0n - Jailbreak iOS 6.0/6.0.1/6.1
កម្មវិធី Jailbreak ប្រព័ន្ធ iOS 6.x ដែល មនុស្សជាច្រើន កំពុងរង់ចាំ នាចុងសប្តាហ៍នេះ នឹងមានឈ្មោះថា ‘evasi0n’ ជា ស្នាដៃ របស់ក្រុមហែកកូដ ថ្មីឈ្មោះ ‘evad3rs’ ដែលមាន អ្នកហែកកូដល្បីៗ 4 នាក់ជា សមាជិក គឺលោក musclenerd, pod2g, pimskeks និង planetbeing។ ក្រុមនេះ បានបង្ហោះវិុបសាយ ជាផ្លូវការ របស់ពួកគេហើយ គឺវិុបសាយ http://evasi0n.com

វិុបសាយនេះ បានប្រាប់ នូវតំរូវការ ជាមូលដ្ឋាន របស់កម្មវិធី Jailbreak ថ្មី ដូចតទៅ:
– វា ត្រូវការពេល ប្រមាណ 5 នាទី ដើម្បី Jailbreak
– ប្រើបាន ទាំងនៅលើ កុំព្យូទ័រ ប្រព័ន្ធ Windows, Linux ឬ ម៉ាសីុន Mac ដែលដើរដោយ ប្រព័ន្ធ Mac OS X 10.5 ឡើង
– iPhone, iPad ឬ iPod គ្រប់ម៉ូដែល ដែលដំណើរការ លើប្រព័ន្ធ iOS 6.0 រហូត 6.1
ចំណែក ម៉ូដែល ដែលអាច Jailbreak បាន មានដូចជា iPhone 3GS, iPhone 4, iPad 2, iPod touch 4th generation/5th generation, iPhone 4S, iPad 3, iPhone 5, iPad mini, iPad 4 និង Apple TV 2៕
ប្រភព: evasi0n.com




Loading...

ចូលរួមមតិតាមរយៈ Facebook