Search

[ព័ត៌មាន] Apple ប្រកាសពី iPad Retina ទំហំផ្ទុកថ្មី រហូត 128GB

iPad 4 Retina 128GBក្រុមហ៊ុន Apple ថ្ងៃនេះ បានបន្ថែម iPad Retina ទំហំផ្ទុកថ្មី រហូត 128GB ចូលទៅក្នុងស្រឡាយ ផលិតផល ថេបប៉្លេត របស់ខ្លួន។ iPad Retina ទំហំផ្ទុកថ្មីនេះ គឺជា ប្រភេទ iPad 4G ដែលមានទំហំអេក្រង់ 9.7 អីុង និងដើរដោយ បន្ទៈឈីប A6X។ iPad ស៊េរីថ្មីនេះ នឹងមាន ពីរពណ៌អោយជ្រើសរើស គឺ ស និងខ្មៅ ហើយមានតំលៃ $799 សំរាប់ម៉ូដែល WiFi និង $929 សំរាប់ម៉ូដែល WiFi+Cellular។ iPad Retina 128GB នេះ នឹងចាប់ផ្តើម មានលក់ ចាប់ពី ថ្ងៃទី 5 ខែកុម្ភៈ ឆ្នាំ 2013 នេះតទៅ៕

ប្រភព: Apple




Loading...

ចូលរួមមតិតាមរយៈ Facebook