Search

[ព័ត៌មាន] អតីតអ្នកហែកកូដ ប្រព័ន្ធ iOS ដ៏ល្បីល្បាញ GeoHot នឹងបញ្ចេញកម្មវិធី iOS ថ្មីឈ្មោះ ‘Reactions’

Reactions
បើតាម ធ្វីតថ្មីៗនេះ ពី អ្នកហែកកូដប្រព័ន្ធ iOS លោក MuscleNerd បានអោយដឹងថា អតីតអ្នកហែកកូដប្រព័ន្ធ iOS លោក Geohot គឺកំពុងតែ បង្កើត កម្មវិធី iOS ស្របច្បាប់ថ្មីមួយ ឈ្មោះ ‘Reactions’ ដែលនឹងមានលក់ឆាប់ៗនេះ នៅលើ App Store។

MuscleNerd

Reactions គឺជា កម្មវិធីថតរូប ដែលអនុញ្ញាតិ អោយលោកអ្នក ប្រើកាម៉េរាទាំងពីរ (ខាងមុខ និងខាងក្រោយ) ក្នុងពេលដំណាលគ្នា ដើម្បីចាប់យករូបភាព ហើយបន្ទាប់មក វានឹង ធ្វើការ អាប់ឡូដ ទៅកាន់ បណ្តាញ Facebook បើិសិនជា លោកអ្នក មិនចុច Cancel ក្នុងរយៈពេល 3 វិនាទី ក្រោយពេលថត នោះទេ។ គួររំលឹកថា Geohot ឈ្មោះពេញថា George Francis Hotz គឺជា ជនដំបូង ដែលបាន បង្កើតកម្មវិធី limera1n សំរាប់ Jailbreak iPhone នៅក្នុងឆ្នាំ 2007 និងក៏ជា ជនដំបូងដែរ ដែលបាន Jailbreak ម៉ាសីុនលេងហ្គេម PS3 ហើយក្រោយមក ត្រូវបានប្តឹង ដោយក្រុមហ៊ុន Sony។ បន្ទាប់មក គាត់ បានទៅធ្វើការនៅ Facebook តែហាក់មិនសមប្រកប ទើបសំរេចចិត្ត ចាកចេញ និងបង្កើតក្រុមខ្លួនឯង ដើម្បីបង្កើតកម្មវិធី iOS។ លោកអ្នក អាចមើល ព័ត៌មានលំអិតពី កម្មវិធីថ្មីរបស់គាត់ តាមរយៈវិុបសាយ: Reactions.co៕
ប្រភព: @MuscleNerd, Wikipedia, Reactions.co




Loading...

ចូលរួមមតិតាមរយៈ Facebook