Search

[ព័ត៌មានក្តៅ] មានការបែកបាក់គ្នា ក្នុងក្រុម Chronic Dev Team

RIP-ChronicDevTeam
ក្រុមហែកកូដ ដ៏ល្បីល្បាញទី 2 បន្ទាប់ពី iPhone Dev Team ឈ្មោះ Chronic Dev Team ដែល ជាក្រុម បង្កើតកម្មវិធី Absinthe សំរាប់ Jailbreak iOS 5.0.1 និង 5.1.1 ឥឡូវ កំពុងមាន ការប្រេះស្រាំ រវាងសមាជិកពីររូប គឺ លោក p0sixninja និង លោក OPK រហូតឈាន ទៅដល់ ការគំរាម លក់វិុបសាយ http://greenpois0n.com ទៀតផង។ p0sixninja ទំនងជា ចង់ចាកចេញពី ក្រុម Chronic Dev Team ដោយគាត់ បានចំអកថា “ចូរទៅកាន់សុគតិភពចុះ @chronicdevteam” និងបានចោទថា OPK ដែលទំនងជា ម្ចាស់វិុបសាយរបស់ក្រុម មានបំណងចង់លក់វិុបសាយនេះ យកលុយ តែម្នាក់ឯង។

ធ្វីតរបស់ p0sixninja:
p0sixninja-tweet

OPK បានឆ្លើយតបវិញថា @chronicdevteam មិនស្លាប់ទេ តែគឹ p0sixninja ទេដែលស្លាប់ (មិនធ្វើការអី្វជាប្រយោជន៍) ហើយគាត់ បានជំរុញអោយ p0sixninja ចាកចេញ ដោយគាត់ និយាយថា p0sixninja មិនបាន ជួយអ្វីសោះដល់ក្រុម ព្រមជាមួយគ្នានេះ គាត់ បានរកអ្នកជំនួសកន្លែង គាត់រួចហើយ។
ធ្វីតតបរបស់ OPK:
OPK-Tweet

នេះគឺជារឿងមិនល្អ ទាល់តែសោះសំរាប់ សហគមន៍ Jailbreak iPhone ដែលកំពុងខើច អ្នកជំនាញ ស្រាប់ទៅហើយ ក្រោយការចាកចេញរបស់ Geohot និង Comex? ហើយ តើនេះ ក៏ជាមូលហេតុ ដែលនាំ អោយ សមាជិកខ្លាំងៗ ក្នុងក្រុមនេះ ទៅបង្កើត ក្រុមថ្មី ឈ្មោះ ‘evad3rs‘ ដែលមាន pod2g, planetbeing, musclenerd និង pimskeks ជាសមាជិក ឬ?
ប្រភព: @p0sixninja, @OPK




Loading...

ចូលរួមមតិតាមរយៈ Facebook