Search

[ព័ត៌មាន] Samsung ស្នើរសុំតុលាការ ឆែកមើលកូដទាំងមូល របស់ប្រព័ន្ធប្រតិបត្តិការណ៍ iOS 6 របស់ Apple

iOS notification center
មហិច្ឆិតារបស់មនុស្ស ពិតជាគ្មានដែនកំណត់។ នៅក្នុងសំណើរទៅកាន់តុលាការ ក្រុងសេអ៊ូល របស់ប្រទេស កូរ៉េ ខាងត្បូង ក្នុងបណ្តឹង “ជំលោះប៉ាតង់ ក្រុមហ៊ុន Samsung និង Apple” កាលពីថ្ងៃ សុក្រ កន្លងទៅ ក្រុមហ៊ុន Samsung បានស្នើរសុំតុលាការ ឆែកមើលកូដទាំងមូល របស់ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 6 របស់ Apple ដោយសំអាងថា ខ្លួន ត្រូវការ មើលទិន្នន័យ ដ៏សំខាន់នេះ ដើម្បីបញ្ជាក់ថា ប្រព័ន្ធ iOS របស់ Apple ពិតជា បានល្មើសនឹង ប៉ាតង់ប្រព័ន្ធដាស់តឿន “Notification Center” របស់ខ្លួន។

ឆ្លើយតបនឹងសំណើរនេះ ក្រុមហ៊ុន Apple បានហៅវាថា ជារឿងមួយ គួរអោយអស់សំណើច និងឆ្កួតលីលាបំផុត ព្រោះ កូដដើមរបស់ប្រព័ន្ធ iOS គឺជា ទ្រព្យសម្បត្តិដ៏សំខាន់បំផុត ដែលក្រុមហ៊ុន ត្រូវការពារ។ តុលាការ ក្រុងសេអ៊ូល បានស្នើរអោយ Apple បញ្ជូន អ្នករចនា និងវិស្វករ ផ្នែកទន់ របស់ខ្លួន មកឆ្លើយ ក្នុងតុលាការ តែ Apple បានបដិសេធ។ គួររំលឹកថា Apple បានបំពាក់មុខងារ ប្រព័ន្ធដាស់តឿន (បើកប្រើដោយ អូសអេក្រង់ពីលើចុះក្រោម) របស់ខ្លួន ក្នុងឆ្នាំ 2011 តាំងពីជំនាន់ ប្រព័ន្ធ iOS 5 មកម៉្លេះ គឺក្រោយ ការប្រើយ៉ាងទូលាយ នៅក្នុង ប្រព័ន្ធ Android របស់ Google និង ក្រោយ ការចុះឈ្មោះប៉ាតង់របស់ Samsung នៅឆ្នាំ 2006៕
ប្រភព: AppleInsider




Loading...

ចូលរួមមតិតាមរយៈ Facebook