Search

[ព័ត៌មាន] Samsung និយាយថា ខ្លួន នឹងមិនបន្ថយការវិនិយោគលើ បន្ទៈឈីប ទេ បើទោះជា មិនមានជំនួញ ជាមួយ Apple ក៏ដោយ

apple-samsung-a6
ក្រុមហ៊ុន Samsung កាលពីពេលថ្មីៗនេះ បានប្រកាសអំពី ប្រាក់ចំណេញ ប្រមាណជាង $8.3 ពាន់លានដុល្លារ ពីប្រាក់ចំណូលសរុប ប្រមាណ $52.45 ពាន់លានដុល្លារ កាលពីត្រីមាសមុន ហើយស្របពេលជាមួយគ្នា នោះដែរ បានចេញសេចក្តីថ្លែងការណ៍ថា ខ្លួន នឹងមិនបន្ថយការវិនិយោគលើ បន្ទៈឈីប ទេ បើទោះជា មិនមានជំនួញ ជាមួយ Apple ក៏ដោយ។ គួររំលឹកថា ក្រុមហ៊ុន Apple គឺជា អតិថិជន ដ៏ធំមួយ របស់ Samsung និងជា ជំនួញមួយ ដែលផ្តល់ ប្រាក់ចំណេញ មួយភាគធំ ដល់ Samsung តាមរយៈការកម្ម៉ង់ទិញ គ្រឿងបន្លាស់ សំរាប់ iPhone និង iPad។

តែដោយសារ ជំលោះប៉ាតង់ បានធ្វើអោយ ក្រុមហ៊ុន ទាំងពីរនេះ មានទំនាក់ទំនង ប្រេះស្រាំ កាន់តែខ្លាំងឡើងៗ រហូតដល់ថ្នាក់ Apple បានងាកមក ផ្លាស់ប្តូរ អ្នកផ្គត់ផ្គង់ គ្រឿងបន្លាស់ ពី Samsung ទៅក្រុមហ៊ុន ដទៃទៀត ម្តងមួយៗ ហើយឥឡូវ Samsung មានតួនាទី ផ្គត់ផ្គង់ គ្រឿងបន្លាស់ បន្ទៈឈីបស៊េរី A របស់ Apple តែមួយមុខគត់ ប៉ុណ្ណោះ។ ហើយ ជំនួញមួយមុខចុងក្រោយនេះ ក៏ទំនងជា មិននៅក្នុងដៃ Samsung យូរទៀតដែរ៕
ប្រភព: AppleInsider




Loading...

ចូលរួមមតិតាមរយៈ Facebook