Search

[ព័ត៌មាន] MuscleNerd, pimskeks, planetbeing និង pod2g បង្កើតក្រុមថ្មីឈ្មោះ ‘evad3rs’

http://greenpois0n.com/
pod2g បានធ្វីត កាលពីពេលថ្មីៗនេះថា ខ្លួន និងសមាជិក 3 នាក់ទៀត ដែលជា អ្នកជំនាញខាងហែកកូដប្រព័ន្ធ iOS របស់ iPhone/iPad នឹង បង្កើតក្រុមមួយថ្មី ឈ្មោះថា evad3rs។ pod2g មិនបានប្រាប់ច្បាស់ ពីគោលដៅនៃក្រុមថ្មីនេះទេ តែបើតាម ការវិភាគ ក្រុមថ្មីនេះ ទំនងជា ក្រុមប្រមូលឡើង សំរាប់រកវិធី Jailbreak ប្រព័ន្ធ iOS6 ហើយមើលទៅ ដោយយោងទៅតាម សកម្មភាព Jailbreak ដ៏មមាញឹក កន្លងមករបស់ pod2g និង planetbeing គួបផ្សំ នឹងការ ធ្វីតថ្មីនេះ របស់ planetbeing ថា “មានការរីកចំរើនច្រើន ប៉ុន្មានថ្ងៃនេះ… អនាគត មើលទៅ ភ្លឺស្រឡះ សំរាប់ ការ Jailbreak” កាន់តែបញ្ជាក់ច្បាស់ គឺគោដៅនៃក្រុម evad3rs ថ្មីនេះ។

planetbeing tweet about ios 6 jb progress

អ្នកប្រហែល ជា ច្របូកច្របល់ថា ក្រុមមួយណា ជាមួយណា ហើយមើលទៅ។ បច្ចុប្បន្ន ក្រុមហែកកូដ iPhone មាន 2 ក្រុមធំៗ។ ទីមួយគឺ ក្រុម Chronic Dev Team ដែលមាន posixninja, pod2g, nikias, westbaer, semaphore, OPK, jan0, DHowett, |bile| និង AriX ជាសមាជិក និងជាក្រុម ដែលបង្កើតកម្មវិធី Absinthe សំរាប់ Jailbreak iOS 5.0.1 និង 5.1.1។
ចំណែក ក្រុមទីពីរ គឺក្រុម Dev Team មាន asap18, bgm, Bugout, bushing, c1de0x, chris, dinopio, drudge, Fred_, ghost_000, gray, iZsh, jim–, MuscleNerd, netkas, np101137, penisbird, planetbeing, pr3d4t0r, pumpkin, pytey, roxfan, sam, saurik, Turbo, w___, wizdaz, Zf ជាសមាជិក និងជា ក្រុម ដែលបង្កើត កម្មវិធី resn0w សំរាប់ Jailbreak និង Restore ប្រព័ន្ធ iOS។ សមាជិក ដែលសកម្ម និងលេចធ្លោ បំផុត របស់ ក្រុម Dev Team នេះ មាន MuscleNerd, planetbeing, sam និង saurik (ម្ចាស់កម្មវិធី Cydia)។ ដូចនេះ អាចនិយាយបានថា evad3rs គឺជា ការរួមបញ្ចូល នូវអ្នកជំនាញ រវាងក្រុមទាំងពីរ៕
ប្រភព: @pod2g, Chronic Dev Team, iPhone Dev team




Loading...

ចូលរួមមតិតាមរយៈ Facebook