Search

ចែករំលែកវីដេអូខ្លីៗ ដូច GIF ជាមួយកម្មវិធីថ្មី Vine របស់ Twitter

Vine-From-Twitter
ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គម Twitter ថ្ងៃនេះ បានដាក់ចេញនូវ កម្មវិធីថ្មីមួយឈ្មោះ Vine ដែលជា កម្មវិធីចែករំលែកវីដេអូខ្លីៗ ប្រភេទដូច GIF។ កម្មវិធីនេះ អាចអោយ លោកអ្នក ថតយក វីដេអូខ្លីៗ បង្ហោះវា ចាក់លេងរហូតមិនឈប់ (ដូច Gif Animation) ទៅកាន់គណនី Vine ព្រមទាំងអាច ចែករំលែកវា បានយ៉ាងលឿន ទៅកាន់ មិត្តភក្តិ Twitter ឬ Facebook របស់លោកអ្នក។ ក្រៅពីនេះ លោកអ្នក ក៏អាច បន្ថែមមិត្តភក្តិ ដែលនៅលើ Vine បាន ផងដែរ។

តំរូវការជាមូលដ្ឋាន:
– iPhone, iPod Touch ឬ iPad ដើរដោយប្រព័ន្ធ iOS 5 ឡើងទៅ
– កម្មវិធី Vine ដោយឡូដោយឥតគិតថ្លៃពី App Store

វិធីប្រើ Vine:

1. ជាដំបូង សូមចូលទៅ AppStore-> Search រួចវាយពាក្យ Vine ក្នុងប្រអប់រាវក រួចចុច FREE-> INSTALL ហើយ វាយគណនី Apple ID របស់ លោកអ្នកចូល។ មើលអត្ថបទនេះ: wp.me/p1DX6F-n6 ដើម្បីបង្កើត គណនី Apple ID បើមិនទាន់មាន។ ក្រោយដំឡើងរួច សូមបើកប្រើវា។
Vine by TwitterVine by Twitter
 
2. បន្ទាប់មក សូមបង្កើត គណនី Vine ថ្មីមួយ បើសិនជា លោកអ្នក មិនទាន់មាន នៅឡើយ ដោយប្រើ Twitter ឬ អីុម៉ែល។ បន្ទាប់មក សូមចុចប៊ូតុង Create-> Done។
Vine by TwitterVine by TwitterVine by Twitter
 
3. បន្ទាប់មក សូមចុចប៊ូតុង កាម៉េរា ហើយដើម្បីថត លោកអ្នក ត្រូវយកម្រាមដៃ ចុចអោយជាប់ លើអេក្រង់។ បើចង់បញ្ឈប់ជាបណ្តោះអាសន្ន សូមដកម្រាមដៃចេញពីអេក្រង់។ ចុចថតវីដេអូ រហូត របារថត ដែលនៅផ្នែកខាងលើពេញ ឬ ចុច ប៊ូតុងគំនូសត្រូវ ផ្នែកខាងក្រោម រួចចុច Next ដើម្បី ចាប់ផ្តើមបង្ហោះ។
Vine by TwitterVine by TwitterVine by TwitterVine by Twitter
Vine by TwitterVine by Twitter
 
4. សូមវាយ ពាក្យដែលចង់ចែករំលែក រួចបើក Twitter ឬ Facebook ដើម្បីចែករំលែកវីដេអូនេះ ទៅកាន់ មិត្តភក្តិក្នុង Twitter ឬ Facebook របស់លោកអ្នក។ បន្ទាប់មកចុច ប៊ូតុង Done ជាការស្រេច៕
Vine by TwitterVine by TwitterVine by TwitterVine by Twitter
Vine by TwitterVine by Twitter




Loading...

ចូលរួមមតិតាមរយៈ Facebook