Search

[លឺគេថា] DigitTimes ថា Apple នឹងបញ្ចេញ iPhone ពីរម៉ូដែលថ្មី ឆ្នាំនេះ ហើយមួយក្នុងចំណោមនោះ នឹងជា iPhone តំលៃមធ្យម

4.8 inch iphone by  AppleDigger.ruបើតាមប្រភពពី DigiTimes ដែលជា សារព័ត៌មានមួយ ច្រើនរាយការណ៍ពី ការលេចលឺ ផលិតផលថ្មីៗរបស់ Apple (ជួនត្រូវ ជួនមិនត្រូវ) កាលពីពេលថ្មីនេះៗ បានរាយការណ៍ថា ក្រុមហ៊ុន Apple នឹងដាក់បញ្ចេញ iPhone ពីរម៉ូដែលថ្មីទៀត មានអេក្រង់ 4 អីុង ហើយមួយក្នុងចំណោមនោះ គឺ ជាប្រភេទ iPhone តំលៃមធ្យម (ដូច iPad mini)។

ប្រភពបានបន្តទៀតថា ម៉ូដែលថ្មីទាំងពីរនេះ នឹងប្រើអេក្រង់បច្ចេកវិទ្យា in-cell display ដូច iPhone 5 ដែរ ហើយមាន គំរោងនឹង បង្ហាញខ្លួន នារដូវក្តៅ ខែមិថុនា ខាងមុខនេះ។ ក្រៅពីដំណឹងលេចលឺ ពី iPhone តំលៃមធ្យម ក៏មានលេចលឺផងដែរ ពីប្រភពដទៃទៀត ដូចជា iPhone អេក្រង់ 4.8 អីុង ដោយ AppleDigger.ru និងការ បំពាក់បច្ចេកវិទ្យា សំគាល់ម្រាមដៃ នៅលើ iPhone ជាដើម។
ទំរាំដល់ខែ មិថុនា អ្វីៗដែលគេ អះអាង គួរចាត់ទុកថាជា ការទស្សទាយប៉ុណ្ណោះ៕

គំរូរច្នៃប្រឌីត iPhone 5 Math អេក្រង់ 4.8 អីុង ដោយ AppleDigger.ru:

ប្រភព: Digitimes




Loading...

ចូលរួមមតិតាមរយៈ Facebook