Search

[ព័ត៌មាន] LG វ៉ា Apple ឈោងយក តំណែងជា ក្រុមហ៊ុនផលិត ស្មាតហ្វូន ធំទី 2 នៅសហរដ្ឋ អាមេរិក

lg-optimusមើលទៅ ទីបំផុត ក្រុមហ៊ុន LG បានរកឃើញ ជំហររបស់ខ្លួន ជាថ្មីហើយ ដោយបាន វ៉ាក្រុមហ៊ុន Apple ឈោងយក តំណែងជា ក្រុមហ៊ុនផលិត ស្មាតហ្វូន ដែលធំទី 2 នៅសហរដ្ឋ អាមេរិក… នេះ បើតាម របាយការណ៍ពី សារព័ត៌មាន Yonhap News។ បើតាម តួលេខនៃការលក់ ទូរស័ព្ទសរុប (ទាំង ទូរស័ព្ទធម្មតា និងស្មាតហ្វូន) នៅក្នុងខែ ធ្នូ ឆ្នាំ 2012 កន្លងទៅ បានបង្ហាញថា ក្រុមហ៊ុន LG អាចដណ្តើមបាន ចំណែកទីផ្សារ 13% នៅ សហរដ្ឋអាមេរិក ខណៈដែល Apple មានចំណែកទីផ្សារ 12% រីឯ ក្រុមហ៊ុនដែលឈរលំដាប់ទីមួយ គឺក្រុមហ៊ុន Samsung ជាមួយនឹង ចំណែកទីផ្សាររហូត 33%។

ប្រភពបានបន្តទៀតថា ការកើនឡើងចំណែកទីផ្សាររបស់ LG នេះ គឺគួរអរគុណ ទៅដល់ សន្ទុះនៃការលក់ ស្មាតហ្វូនស៊េរី Optimus G របស់ក្រុមហ៊ុននេះ អំឡុង រដូវកាលឈប់សំរាក (បុណ្យគ្រិស្តមាស) កន្លងទៅ ដែលស៊េរី ម៉ូដែលនេះ ត្រូវបាន LG យកមក ផ្គូរផ្គងជាមួយនឹង ស៊េរី Galaxy S III របស់ Samsung៕
ប្រភព: Yonhap News




Loading...

ចូលរួមមតិតាមរយៈ Facebook