Search

[ព័ត៌មាន] Apple ស្នើរសុំប៉ាតង់ រចនាម៉ូដ iPad ពីរម៉ូដែល នៅចិន

iPad-mini
ក្រុមហ៊ុន Apple កាលពីថ្ងៃ សុក្រ កន្លងទៅនេះ បានដាក់សំណើរ ស្នើរសុំប៉ាតង់ រចនាម៉ូដ iPad ពីរម៉ូដែល នៅឯ ការិយាល័យប៉ាតង់ និងផ្លាកសញ្ញា របស់ ប្រទេសចិន។ ក្រុមហ៊ុន Apple ទើបនឹង ដោះស្រាយ ជំលោះប៉ាតង់ ផ្លាកសញ្ញាឈ្មោះ iPad កាលពីឆ្នាំទៅ ជាមួយក្រុមហ៊ុន Proview របស់ចិន ដោយ សុខចិត្តបង់លុយរហូត $60 លានដុល្លារ ដើម្បីទទួលបាន សិទ្ធិឈ្មោះផ្លាកសញ្ញានេះ ហើយ ក្រោយមក ក្រុមហ៊ុននេះ បានក្លាយ ជាមុខសញ្ញា បណ្តឹងប៉ាតង់ ពីក្រុមហ៊ុនចិន ដោយក្រុមហ៊ុនទាំងនោះ ទំនងជាយល់ថា អាចជំរិតយកលុយពី Apple បានស្រួល ព្រោះ ប្រព័ន្ធប៉ាតង់ នៅចិន នៅមាន ការខ្វះចន្លោះច្រើន។

ហេតុនេះហើយ សំណើរស្នើរសុំប៉ាតង់នេះ របស់ Apple នៅចិន នឹងមិនត្រឹមតែ ការពារ កម្មសិទ្ធិបញ្ញា របស់ខ្លួន និង ការយាយី ពីផលិតករចិន ប៉ុណ្ណោះទេ តែដើម្បី ពង្រឹង មូលដ្ឋាន របស់ខ្លួន អោយខ្លាំង បន្ថែមទៀត នៅចិន។ ជាក់ស្តែង នាយកប្រតិបត្តិ Apple លោក Tim Cook ទើបតែ ទៅទស្សនកិច្ច បណ្តាញទូរស័ព្ទធំបំផុត នៅចិន កាលពីប៉ុន្មាន អាទិត្យមុន ហើយថែម ទាំងបង្កើតនូវ សេវាបង់រំលោះថ្មី រហូតដល់ 24 ខែ ដើម្បីទាក់ទាញ អតិថិជនចិន អោយមកប្រើ ស្មាតហ្វូន របស់ខ្លួន៕
ប្រភព: AppleInsider




Loading...

ចូលរួមមតិតាមរយៈ Facebook