Search

[ព័ត៌មាន] ចោរលួចគាស់ផ្ទះ លោក Jobs កាលពីឆ្នាំទៅ ត្រូវបានគេ កាត់ទោស អោយជាប់គុក 7 ឆ្នាំ

Steve-Jobs-House-at-Palo-Alto
នៅចាំ រឿងចោរ ចូលគាស់ផ្ទះ អតីតនាយកប្រតិបត្តិ Apple លោក Steve Jobs កាលពីឆ្នាំទៅបានទេ? ឥឡូវ ចោរនោះ ត្រូវតុលាការ កាត់ទោស អោយជាប់ ពន្ធធនាគារ 7 ឆ្នាំ ហើយត្រូវបាន ឃុំខ្លួន នៅក្នុង គុក របស់រដ្ឋ កាលីហ្វ័រនីញ៉ា ពីបទចោរកម្ម លើផ្ទះលោក Jobs និងកន្លែងផ្សេងទៀត ដែល គាត់បានរាតត្បាត។ ចោរម្នាក់នោះ ត្រូវបានគេ អោយដឹងថា មានឈ្មោះ Kariem McFarlin មានអាយុ 35 ឆ្នាំ និងត្រូវបាន ចាប់ខ្លួន កាលពី ខែ សីហា ឆ្នាំទៅ ក្រោយពេល លួចចូលផ្ទះលោក Jobs ហើយលួចបានទ្រព្យសម្បត្តិ រាប់សែន ដុល្លារ ក្នុងនោះរួមមាន ម៉ាសីុន iMacs 2 គ្រឿង, iPad 3 គ្រឿង, Apple TV 1 គ្រឿង និងគ្រឿងអលង្ការមាន ខ្សែក និងក្រវិល របស់ប្រពន្ធ លោក Jobs។

ជនជាប់ទោស Kariem McFarlin:

ហេតុការណ៍នេះ បានកើតឡើង នៅថ្ងៃទី 16 ខែកក្កដា ឆ្នាំ 2012 ខណៈដែល ផ្ទះរបស់លោក Jobs កំពុងត្រូវបាន គេកែលំអ (លោក Jobs បានស្លាប់បាត់ហើយ នៅពេលនោះ)។ MacFarlin បានសារភាពថា គាត់ បាន ផ្លោះរលង ដែលកំពុងសាងសង់ របស់ផ្ទះលោក Jobs ហើយបាន ដើរតាម កន្លែងចតរថយន្ត រួចទើប គាស់ចូលទៅក្នុងផ្ទះ។ ដើម្បីចាប់ McFarlin ប៉ូលីស បានសហការណ៍ជាមួយ ក្រុមបង្ក្រាបឧក្រិដ្ឋកម្មបច្ចេកវិទ្យា REACT (Rapid Enforcement Allied Computer Team) និងក្រុមការពារសុវត្ថិភាពរបស់ Apple តាមដាន រកទីតាំងរបស់ គ្រឿងម៉ាសីុនដែលបាន បាត់ទៅ ហើយបាន រកឃើញ នៅពេល ម៉ាសីុន iPad ដែលបាន លួចទៅនោះ ព្យាយាមទាក់ទងនឹង Sever របស់ Apple iTunes ដើម្បី ដំឡើង ប្រព័ន្ធប្រតិបត្តិការណ៍ iOS ថ្មី។ ការតាមដាននេះ បាននាំ ប៉ូលីស ទៅកាន់ កន្លែងដែល McFarlin ស្នាក់នៅតែម្តង។ McFarlin បានសារភាពថា គាត់ធ្វើនេះ ដោយសារតែ គាត់ខ្វះខាតលុយ ខ្លាំងពេក៕
ប្រភព: macworld




Loading...

ចូលរួមមតិតាមរយៈ Facebook