Search

[ព័ត៌មាន] Facebook ណែនាំមុខងារថ្មី Social Graph Search

Graph-Search
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Facebook បានប្រកាសពី មុខងារថ្មីមួយ ឈ្មោះ “Social Graph Search” ដែលជា មុខងាររាវរកមួយ ទាក់ទងនឹង ខ្លួនលោកអ្នក និងក្រុមគ្រួសារ ឬមិត្តភក្តិលោកអ្នក ដូចជា រូបភាពដែលលោកអ្នក ចូលចិត្ត, ទីកន្លែងដែលមិត្តភក្តិរបស់លោកអ្នកចូលចិត្ត ឬវីដេអូ និងចំរៀង ដែលពួកគេ ចូលចិត្តជាដើម។

Graph-Search
លោកអ្នក គិតត្រូវហើយ បើិសិនជា លោកអ្នក យល់វា វាមិនដូច Google Search ព្រោះ ការរាវរករបស់ Graph Search គឺស្ថិតនៅក្នុង របងរបស់ បណ្តាញ Facebook ប៉ុណ្ណោះ ហើយលោកអ្នក ប្រហែលជា ត្រូវរៀនវាយពាក្យរាវរកថ្មី (លំអិតជាមុន) ទើបអាចទាញយកប្រយោជន៍ពី Facebook Graph Search ព្រោះ ការវាយពាក្យរាវរក ដែលអ្នកធ្លាប់ប្រើ ជាមួយ Google Search ប្រហែលជា នឹងមិនផ្តល់នូវ លទ្ធផល ដូចដែលអ្នក រំពឹងទុក នោះទេ។ បច្ចុប្បន្ន Graph Search បើកអោយប្រើ សំរាប់ អ្នកដែលចុះឈ្មោះ មួយចំនួនតូច និងមានទីតាំងនៅ អាមេរិក ប៉ុណ្ណោះ ដើម្បីតេស្តសាកល្បង មុននឹងចេញជា សាធារណៈ អោយប្រើប្រាស់៕
ប្រភព: Facebook




Loading...

ចូលរួមមតិតាមរយៈ Facebook