អ្នកប្រើប្រាស់ iPhone (iPhone 4S/5) និង iPad (3/4) ដែលមានអេក្រង់ Retina ប្រាកដ ជាយល់ច្បាស់ ពីភាពហ្មត់ 2x របស់ អេក្រង់នេះ បើធៀបនឹង iPhone (3GS) និង iPad (1/2/mini) ដែលប្រើ អេក្រង់ធម្មតា។ តើវា កាន់តែច្បាស់ប៉ុណ្ណា បើសិន Apple ចេញអេក្រង់ Super Retina ដែលមាន ភាពច្បាស់រហូត 4x បើធៀបនឹង អេក្រង់ធម្មតា? មានអ្នកអភិវឌ្ឍ កម្មវិធីកែកុន ល្បីឈ្មោះម្នាក់ឈ្មោះ Ryan Petrich ដែលជា ម្ចាស់លើ កម្មវិធីកែកុន នៅលើ Cydia រួមមាន BrowserChooser, FullForce និង Display Recorder បានរកឃើញ Constant (តំលៃនៃអញ្ញត្តិដែលបានកំណត់ទុកមុន ហើយឋេរ ក្នុងកូដ Object-C) ថ្មីពីរគឺ kCAContextEnablePixelDoubling (ភាពហ្មត់ 2x) និង kCAContextEnablePixelQuadrupling (ភាពហ្មត់ 4x) ក្នុង QuadCore Framework របស់ Object-C។
គាត់មិនច្បាស់លាស់ដែរ តែគាត់ យល់ថា នេះប្រហែល ទំហំអេក្រង់ថ្មី Super Retina ថ្មី ដែលមាន ភាពហ្មត់រហូត 4x ហើយដែល Apple កំពុងតេស្តស្ងាត់ៗហើយ មើលទៅ៕
ប្រភព: Twitter/rpetrich