Search

[ព័ត៌មាន] WSJ ថា Apple កាត់បន្ថយការកម៉្មង់ គ្រឿងបន្លាស់ iPhone 5 ដោយសារ តំរូវការតិចជាង ការរំពឹងទុក

iPhone 5
បើតាមប្រភពពី Wall Street Journal បានអោយដឹងថា ក្រុមហ៊ុន Apple បានកាត់បន្ថយ ការកម៉្មង់ គ្រឿងបន្លាស់ iPhone 5 ហើយ ដោយសារតែ មូលហេតុ តំរូវការតិចជាង ការរំពឹងទុក។ របាយការណ៍ បានលើកឡើងថា Apple បានកាត់បន្ថយ តំរូវការអេក្រង់ iPhone 5 រហូត ពាក់កណ្តាល សំរាប់ខែ មករា ដល់ខែ មីនា ឆ្នាំ 2013 នេះ។

ដូច WSJ ដែរ អ្នកវិភាគក្នុង ឧស្សាហកម្ម ដទៃទៀត ក៏បានរាយការណ៍ ស្រដៀងនេះដែរ តែក៏មានការលើកឡើង មួយទៀតដែរថា ការកាត់បន្ថយនេះ ព្រោះ នឹងមានការផ្លាស់ប្តូរគ្រឿងបន្លាស់ សំរាប់ iPhone/ iPad ជំនាន់ថ្មី៕
ប្រភព: AppleInsider




Loading...

ចូលរួមមតិតាមរយៈ Facebook