Search

[ព័ត៌មាន] នាឡិកាវៃឆ្លាត Pebble នឹងចាប់ផ្តើមចេញលក់ នាថ្ងៃទី 23 មករា ខាងមុខនេះ

pebbleក្រុមហ៊ុន Pebble ដែលជា ក្រុមហ៊ុន ផលិតនាឡិកាដៃវៃឆ្លាត Pebble បានអោយដឹងថា ខ្លួននឹង ចាប់ផ្តើមដាក់លក់ នាឡិកាដៃនេះ ចាប់ពីថ្ងៃទី 23 ខែមករា នេះតទៅ ក្នុងតំលៃរវាង $115-$125។ នាឡិកាដៃវៃឆ្លាត Pebble នេះ គឺមានរូបរាង ឬអីុនធើហ្វេស ដែលអាច ផ្លាស់ប្តូរបាន ព្រមទាំងអាចដោនឡូដ កម្មវិធីបានទៀតផង។

វា អាចភ្ជាប់ទៅកាន់ ស្មាតហ្វូន iPhone ឬ Android របស់លោកអ្នក តាមរយៈ បច្ចេកវិទ្យាប្លូធូស ហើយនឹងធ្វើការ ញ័រ និងបង្ហាញសារ នៅពេល មានអីុម៉ែល សារ ឬនៅពេល មាន គេតេរចូលមក ទូរស័ព្ទ របស់លោកអ្នក។ ក្រៅពីនេះ Pebble ក៏អាចបញ្ជារ កម្មវិធីចំរៀងលើ ស្មាតហ្វូនរបស់លោកអ្នក បានទៀតផង។ Pebble មានបំពាក់មកជាមួយនូវ មុខងារច្រើនដូចជា មុខងារវាស់ម៉ាញ៉េទិច (Magnetometer), សិុនស័រពន្លឺអេក្រង់ និងខ្សែម៉ាញ៉េទិចសាកថ្ម (ដូចខ្សែសាកថ្ម របស់ Mac ដែរ)៕
http://www.youtube.com/watch?v=2FdaCxMcw_Y
ប្រភព: TechCrunch




Loading...

ចូលរួមមតិតាមរយៈ Facebook