Search

[ព័ត៌មាន] មកមើល ផលិតផលថ្មីៗទាក់ទងនឹង iPhone/ iPad នៅ CES 2013 (ថ្ងៃទី 5-6)

Zivix បង្ហាញហ្គីតា JamStik ដែលអាចរៀនដេញបានតាម iPad:

JamStik
ហ្គីតា Jamstik MIDI របស់ Zivix មួយនេះ អាចអោយ លោកអ្នក ដេញ និងរៀនលេងហ្គីតា តាមរយៈ iPad ដោយឥតប្រើខ្សែឡើយ។ ហ្គីតាមួយនេះ មានខ្សែដេញ ដូចរបស់ពិតដូច្នោះដែរ តែគ្រាន់តែ សម្លេងវា នឹងបញ្ចេញទៅកាន់ iPad ប៉ុណ្ណោះ។ Zivix នឹងផ្តល់ជូននូវ កម្មវិធី 3 បើសិនជា លោកអ្នក ទិញហ្គីតារបស់ពួកគេ គឺកម្មវិធីបង្រៀនដេញ JamTutor guitar teaching suite, ហ្គេមលេងដេញហ្គីតា JamHero និងកម្មវិធីមិក Jam Live music remixer។

JamStik នឹងមានលក់ នារដូវក្តៅខាងមុខនេះ ក្នុងតំលៃរវាង $249-$299៕
http://www.youtube.com/watch?feature=player_embedded&v=jkd-IywG-60#at=90
 

Rovolve Robotics បង្ហាញដៃទំរ KUBI ដែលអាចបង្វិលបានពីចម្ងាយ:

KUBI
ដៃទំរយន្ត KUBI របស់ Revolve Robotics មួយនេះ អាចអោយលោកអ្នក បង្វិល ថេបប្ល៉េតរបស់ ដៃគូសន្ទនា បានយ៉ាងស្រួល នៅពេល ជជែកកំសាន្តជាវីដេអូ Facetime។ លោកអ្នក អាចបង្វិល ថេបប៉្លេតរបស់ដៃគូសន្ទនា ដែលប្រើដៃទំរ KUBI រហូត 300 ដឺក្រេ និងអាច កាច់ទៅមុខទៅក្រោយ បានរហូត 90 ដឺក្រេ ផងដែរ… ងាយស្រួល ក្នុងការងាកទៅនិយាយជាមួយ មនុស្សផ្សេងទៀត នៅក្នុងកិច្ចប្រជុំ Conference ជាដើម។ ដៃទំរយន្ត KUBI នេះ នឹងមានលក់ ក្នុងពេលខែមេសា ខាងមុខនេះ ក្នុងតំលៃប្រមាណ $249៕




Loading...

ចូលរួមមតិតាមរយៈ Facebook