Search

[ព័ត៌មាន] នាយកផ្នែក ហិរញ្ញវត្ថុ របស់ Xerox នឹងមកធ្វើការជា អ្នកគ្រប់គ្រងផ្នែកសាជីវកម្ម អោយ Apple

luca-maestriក្រុមហ៊ុន Xerox បានប្រកាស កាលពីពេលថ្មីៗេនះថា លោក Luca Maestri ដែលជា នាយកផ្នែក ហិរញ្ញវត្ថុ របស់ខ្លួន នឹងចាកចេញពី តំណែងបច្ចុប្បន្ន ក្រោយធ្វើការបានជិត 2 ឆ្នាំ ដើម្បីទៅធ្វើការជា អ្នកគ្រប់គ្រង ផ្នែកសាជីវកម្ម (Corporate Controller) សំរាប់ក្រុមហ៊ុន Apple។ ក្រុមហ៊ុន Xerox ដែលជា ក្រុមហ៊ុនមួយ ផលិតម៉ាសីុនព្រីន និងម៉ាសីុនកូពី បានអោយដឹងថា ខ្លួន កំពុងរក អ្នកមកជំនួស តំណែងរបស់ Maestri។ គួររំលឹកថា Maestri ធ្លាប់ ធ្វើការជា នាយកផ្នែកហិរញ្ញវត្ថុ អោយ Nokia មុននឹង ផ្លាស់មកធ្វើការអោយ Xerox ក្នុងឆ្នាំ 2011។

ការងារថ្មីរបស់គាត់ នៅឯ Apple នឹងធ្វើការក្រោម នាយករង Apple ផ្នែកហិរញ្ញវត្ថុ លោក Peter Oppenheimer ដែលចាត់ចែងទៅលើ ទ្រព្យសម្បត្តិក្រុមហ៊ុន, ពន្ធដា, ទំនាក់ទំនងអ្នកវិនិយោគ, ប្រព័ន្ធអូឌីតផ្ទៃក្នុង និងប្រព័ន្ធបច្ចេកវិទ្យា។ Maesti នឹងចាកចេញពី Xerox ជាផ្លូវការ នាថ្ងៃទី 28 ខែកុម្ភៈ ខាងមុខនេះ៕
ប្រភព: economictimes.com




Loading...

ចូលរួមមតិតាមរយៈ Facebook