Search

[ព័ត៌មាន] មកមើល ផលិតផលថ្មីៗទាក់ទងនឹង iPhone/ iPad នៅ CES 2013 (ថ្ងៃទី 3-4)

Romotive បង្ហាញមនុស្សយន្ត Romo:

RomoRomo គឺជា មនុស្សយន្ត ដែលមាន iPhone ជាមុខ និងខួរក្បាល ហើយផលិតឡើង ដោយ ក្រុមហ៊ុន Romotive នៅរដ្ឋ Las Vegas។ ក្រៅពីអាចប្រើវា ជាជើងទំរ សាកថ្ម iPhone របស់លោកអ្នកហើយ លោកអ្នក ក៏អាចបញ្ជារវា តាមរយៈ កម្មវិធី Romo App ពីឧបករណ៍ផ្សេងទៀត ដូចជា iPhone/ iPad ដើម្បីអោយវា រំកិលទៅទីតាំងផ្សេងៗ ព្រមទាំងអាច មើលនូវរូបភាព តាមរយៈកាម៉េរា iPhone ដែលបានសាកលើវា ទៀតផង។


 

ក្រុមហ៊ុន Zoom បង្ហាញមីក្រូហ្វូនអាជីព iQ5 សំរាប់ iPhone:

Zoom-iQ5
iQ5 គឺជា មីក្រូហ្វូនបន្ថែម សំរាប់ iPhone ដែលអាច អោយលោកអ្នក ថតសម្លេង បានកាន់តែច្បាស់ និងខ្លាំងឡើង ក្នុងកំរិត 16-bit/44.1kHz រង្វង់ 90-120 ដឺក្រេ។ លោកអ្នក អាចប្រើវា ពេលថតសម្លេង ឬថតវីដេអូ កាម៉េរា ដើម្បីចាប់សម្លេង បានខ្លាំងជាងមុន។ ឧបករណ៍មួយនេះ សាកសមបំផុត សំរាប់ អ្នកធ្វើបទសំភាស ហើយនឹង មានលក់ នៅត្រីមាសទីពីរ ឆ្នាំ 2013 នេះ ក្នុងតំលៃ $100។
 

ក្រុមហ៊ុន iFrogz បង្ហាញស្រោមដៃចុចលេងហ្គេម iPhone 5:

Caliber-Advantage
ក្រុមហ៊ុន iFrogz បានធ្វើការបង្ហាញនូវ ស្រោមដៃចុចលេងហ្គេម iPhone 5 ឈ្មោះ Caliber Advantage។ ស្រោមដៃចុចលេងហ្គេមនេះ អាចភ្ជាប់ ទៅ iPhone 5 និង iPod Touch ជំនាន់ទី 5 តាមរយៈបច្ចេកវិទ្យា ប្លូធូស 4.0 ហើយបើតាម iFrogz បានអោយដឹងថា Caliber Advantage នេះ នឹងអាចប្រើបាន ជាមួយហ្គេមថ្មីៗ ដែលបង្កើតដោយ ក្រុមហ៊ុន Epic Games និង Chair Entertainment (ម្ចាស់ហ្គេម Infinity Blade)។ ស្រោមមួយនេះ មានគំរោង នឹងដាក់លក់ក្នុងតំលៃប្រមាណ $70 ប៉ុណ្ណោះ៕
http://www.youtube.com/watch?v=gxWZZkWF4sk




Loading...

ចូលរួមមតិតាមរយៈ Facebook