Search

[ព័ត៌មាន] Apple ចាប់ផ្តើម បោសសំអាត កម្មវិធីក្លែងក្លាយ ចេញពី App Store

ake-app-on-the-appstore-ask-a-refund-from-apple
តើអ្នក ធ្លាប់ដោនឡូដកម្មវិធី នៅលើ App Store ហើយបែរជា បើកចេញមក ជាកម្មវិធីផ្សេងទេ? នេះ មិនមែនជា លើកទីមួយទេ ព្រោះនេះជា វិធី ដែលអ្នកអភិវឌ្ឍកម្មវិធី បោកប្រាស់ តែងធ្វើ ក្រោយពេល ដែលកម្មវិធីរបស់ពួកគេ បានឆ្លងផុត ការតេស្តសាកល្បងរបស់ Apple។ ប៉ុន្តែរឿងនេះ ប្រហែលជា មិនកើតឡើង ទៀតទេ ព្រោះក្រុមហ៊ុន Apple បានប្រាប់អោយដឹងថា ចាប់ពីថ្ងៃទី 9 ខែមករា នេះតទៅ រូបភាពកម្មវិធី ដែលដាក់នៅលើ App Store មុនឆ្លងកាត់ ការតេស្តសាកល្បងដោយ Apple នឹងមិនអនុញ្ញាតិ អោយអ្នក អភិវឌ្ឍកម្មវិធី ផ្លាស់ប្តូរវា ពេលក្រោយជាដាច់ខាត។

ក្រៅពី ទប់ស្កាត់ ការដាក់ រូបភាពមិនដូច អ្វីដែលមានក្នុងកម្មវិធីពិត ក្រុមហ៊ុន Apple ក៏ចាប់ផ្តើម បោសសំអាត បណ្តាកម្មវិធី ដែលយកឈ្មោះ ស្រដៀង នឹងកម្មវិធីដែលល្បីៗផងដែរ ដើម្បីជៀសវាង ការយល់ច្រឡំ របស់អ្នកប្រើប្រាស់៕
ប្រភព: MacRumors




Loading...

ចូលរួមមតិតាមរយៈ Facebook