Search

[លឺគេថា] WSJ ថា Apple នឹងផលិត iPhone ថ្នាក់ធម្យម តំលៃទាប នាឆ្នាំ 2013 នេះ

iPhone-miniសារព័ត៌មាន The Wall Street Journal កាលពីម្សិលមិញ បានអះអាងថា ក្រុមហ៊ុន Apple អាចនឹង មានគំរោង ផលិត iPhone ថ្នាក់ធម្យម តំលៃសមរម្យ (ដូចដែលធ្លាប់ធ្វើជាមួយ iPad mini) នាឆមាសទីពីរ ឆ្នាំ 2013 នេះ។ ម៉ូដែលថ្មីនេះ នឹងស្រដៀងច្រើននឹង iPhone បច្ចុប្បន្ន ហើយអាច នឹងខុសគ្នាខ្លះៗ ផ្នែកខាងក្រៅ។ WSJ បានលើកឡើងថា Apple អាចប្រើ សម្បក ជ័រប៉ូលីកាបោន ឬសម្បក iPhone ដែលប្រើ ម្តងហើយ ដើម្បីកាត់បន្ថយ តំលៃ។ WSJ ក៏បានបង្ហើបផងដែរថា Apple នឹងបញ្ចេញ iPhone ជំនាន់ថ្មី “iPhone 5s” នាខែ មិថុនា ខាងមុខនេះ៕

ប្រភព: WSJ




Loading...

ចូលរួមមតិតាមរយៈ Facebook