Search

[ព័ត៌មាន] មកមើល ផលិតផលថ្មីៗទាក់ទងនឹង iPhone/ iPad នៅ CES 2013 (ថ្ងៃទី 2)

Griffin បង្ហាញទំរសាកថ្ម ដែលអាចសាកបានម្តង 5 គ្រឿង:

Griffin-PowerDock-5
ក្រុមហ៊ុន Griffin Technology បានដាក់បង្ហាញនូវ ទំរសាកថ្ម PowerDock 5 ដែលអាច អោយលោកអ្នក សាកថ្ម ឧបករណ៍ iDevice របស់លោកអ្នក បានរហូត 5 គ្រឿង ក្នុងពេលតែមួយ រួមមាន iPhone, iPod Nano, iPod Touch, iPad និង iPad mini របស់លោកអ្នក។ ចំពោះតំលៃរបស់វា គឺប្រមាណ $100។

Griffin-PowerBlock-Universal-and-PowerJolt-Universal
ក្រៅពី PowerDock 5 ហើយ ក្រុមហ៊ុន Griffin ក៏បានដាក់បង្ហាញ ឌុយ PowerBlock Universal កំលាំង 10 វាត់ ដែលអាចសាកបាន ទាំង iPhone និង អេនដ្រត់ស្មាតហ្វូន តំលៃប្រមាណ $29.99 និងឌុយសាកថ្ម iPhone ក្នុងឡាន PowerJolt Universal Car Charger ក្នុងតំលៃ $24.99។ ផលិតផលទាំងពីរនេះ ក៏មានបំពាក់នូវ បច្ចេកវិទ្យាដែល ការពារទូរស័ព្ទរបស់លោកអ្នក ពីថាមពលអគ្គិសនីដែលដើរ មិនស្មើរផងដែរ។
 

ឧបករណ៍ iSmartAlarm:

iSmartAlert
ចំណែកនៅ ប៊ូតរបស់ Indiegogo វិញ បានដាក់បង្ហាញនូវ កាម៉េរាសុវត្ថិភាព WiFi ដែលអាចបញ្ចេញ សំលេងដាស់តឿន និងបញ្ជូនសារដាស់តឿន ទៅកាន់ iPhone របស់លោកអ្នក ពេល វាចាប់បានថា មានមនុស្ស (ចោរ) នៅក្នុងផ្ទះ។ នៅពេលដែលលោកអ្នក ទទួលបានសារ នោះលោកអ្នក អាចបើកកម្មវិធីរបស់វា ហើយមើលឃើញ រូបជនល្មើស បានទៀតផង។
 

Otterbox បង្ហាញ សម្បក iPhone ជាមួយបច្ចេកវិទ្យា iON Intelligence:

Defender
ក្រុមហ៊ុន Otterbox បានដាក់បង្ហាញនូវ សម្បក iPhone ថ្មីរបស់ខ្លួន ឈ្មោះ Defender ដែលក្រៅពី ផ្តល់ថាមពលថ្មបន្ថែមហើយ វាថែមទាំងអាច ការពារ iPhone របស់លោកអ្នក នៅពេល ធ្លាក់ទៀតផង។ សម្បកនេះ មានភ្ជាប់ជាស្រេចនូវថ្ម 1,450mAh ហើយនឹងធ្វើការសាកថ្ម iPhone របស់លោកអ្នក ដោយស្វ័យប្រវត្តិ នៅពេល iPhone របស់លោកអ្នក មានថ្មតិចជាង 100%៕

 

VivoPlay បង្ហាញនាឡិការសំរាប់តាមដានទីតាំងរបស់កូនក្មេង:

vivoplay-lede
VivoPlay គឺជា នាឡិការដែលមានភ្ជាប់ WiFi, GPS ព្រមទាំងបច្ចេកវិទ្យាបណ្តាញទូរស័ព្ទ ដែលអាចអោយ ឪពុកម្តាយ និយាយទៅកាន់ កូនរបស់ពួកគាត់ ព្រមទាំង ដឹងពីទីតាំងរបស់គេ ទៀតផង។ ឪពុកម្តាយ អាចដំឡើងកម្មវិធី របស់ VivoPlay ដើម្បីឆែកមើលទីតាំង តាមរយៈផែនទី ចំណែកកូនរបស់ពួកគេ អាចប្រើ នាឡិការ VivoPlay ចុចនិយាយទៅកាន់ ឪពុកម្តាយ បានយ៉ាងស្រួល។




Loading...

ចូលរួមមតិតាមរយៈ Facebook