Search

[ព័ត៌មាន] មកមើល ផលិតផលថ្មីៗទាក់ទងនឹង iPhone/ iPad នៅ CES 2013

CES-2013
ព្រឹត្តិការណ៍ ពិព័រណ៌អេឡិចត្រូនិក ដ៏ធំបំផុត នៅអាមេរិក CES 2013 បានចាប់ផ្តើមហើយ ហើយផលិតផល ដែលទាក់ទងនឹង Apple ក៏ទទួលបាន ការចាប់អារម្មណ៍ មិនតិចដែរ។ ខាងក្រោមនេះ គឺជា ផលិតផលដែលបានតាំងបង្ហាញ ដ៏គួរអោយទាក់ទាញ សំរាប់ប្រិយមិត្ត Apple:

 

ឧបាល័រ WiFi: Zikmu Solo របស់ Parrot:

Zikmu Solo

ក្រុមហ៊ុន Parrot បានដាក់បង្ហាញ ឧបាល័រ ថ្នាក់ខ្ពស់របស់ខ្លួន Zikmu Solo ដែលអាចភ្ជាប់ ជាមួយ iPhone, iPod, PC ឬម៉ាសីុន Mac របស់លោកអ្នក តាមរយៈ ប្លូធូស និង WiFi។ ឧបាល័រនេះ មានកំលាំង 100W ម្ខាង ហើយដំណើរការដោយ អង្គគណនា ARM Cortex A8 ល្បឿន 1GHz និងមានតំលៃប្រមាណ $999 សំរាប់ ឧបាល័រនីមួយៗ។
 

Fitbit បង្ហាញកងដៃឆ្លាតវៃ តាមដានសុខភាពជីវិតប្រចាំថ្ងៃរបស់លោកអ្នក:

Fitbit-Flex
ក្រុមហ៊ុន Fitbit បានដាក់បង្ហាញនូវ កងដៃឆ្លាតវៃ តាមដានសុខភាពរបស់លោកអ្នក ហើយអាចភ្ជាប់ជាមួយ iPhone, iPod Touch និង iPad តាមរយៈបច្ចេកវិទ្យា ប្លូធូស 4.0 ដើម្បីតាមដាន និងបង្ហាញតារាងទិន្នន័យ។ កងដៃនេះ មានថ្មនៅក្នុងនោះស្រាប់ ដែលអាចប្រើការបានរហូត 7 ថ្ងៃ ហើយនឹងធ្វើការ តាមដានទិន្នន័យប្រចាំថ្ងៃរបស់លោកអ្នក ដូចជា ចំងាយដើររបស់លោកអ្នក, ចំនួនកាល់ឡូរី ដែលលោកអ្នក បានដុត ព្រមទាំង ទំលាប់ការសំរាន្ត របស់លោកអ្នក ទៀតផង។ សំរាប់ទិន្នន័យដែលវា ប្រមូលបាន វានឹងដាក់បង្ហាញ ជាតារាង នៅលើ កម្មវិធី iOS របស់វា៕
លោកអ្នក អាចមើលវីដេអូរៀបរាប់ពីវា តាមលីងនេះ: http://cache.fitbit.com/media/us/home/assets/video/video.mp4
 

សម្បក iPhone Canopy Sensus ដែលបន្ថែមមុខងារប៉ះប្រើ នៅលើសម្បក:

canopy-sensus
សម្បក iPhone ថ្មីមួយនេះ របស់ក្រុមហ៊ុន Canopy អាចអោយលោកអ្នក បញ្ជារ iPhone របស់លោកអ្នក ដោយប៉ះប្រើ ពីខាងក្រោយខ្នងបាន។ ជាមួយនឹង សម្បកក្រោយនេះ លោកអ្នក កាន់តែងាយស្រួល ក្នុងការបញ្ជារប្រើ iPhone របស់លោកអ្នក ដោយប្រើ ដៃតែម្ខាង ហើយពិសេស ជួយសំរួលដល់ ការលេងហ្គេម ព្រោះ ការចុចប្រើពីខាងមុខអេក្រង់ អាចធ្វើអោយបាំង រូបភាពហ្គេមបាន។ Canopy បាន អោយដឹងថា គោលបំណងប្រើការ របស់វា មួយទៀត គឺសំរាប់ ជំនួយដល់ ជនពិការភ្នែក ហើយ Canopy បានដាក់បញ្ចេញ នូវ កម្មវិធីអភិវឌ្ឍ (Development Kit) សំរាប់ អ្នកអភិវឌ្ឍកម្មវិធីណា ដែលចង់បង្កើត កម្មវិធីប្រើសម្បកក្រោយនេះ សំរាប់ជនពិការភ្នែក។ សម្បកក្រោយនេះ អាចប្រើបានជាមួយ iPhone 4/4S ហើយមានតំលៃប្រមាណ $59-$99។ ម៉ូដែលសំរាប់ iPhone 5 គឺកំពុងត្រូវបានគេ អភិវឌ្ឍ។




Loading...

ចូលរួមមតិតាមរយៈ Facebook