Search

[ព័ត៌មាន] ចោរចូលគាស់ ការិយាល័យ Microsoft តែបែរជា លួចយកតែ Apple iPad

iPad Stolenកាសែត The Daily Post របស់ អាមេរិក ថ្ងៃនេះ មានរឿង គួរអោយ អស់សំណើចមួយ។ កាសែតនេះ បានរាយការណ៍ អំពីចោរកម្មមួយ ដែលកើតឡើង នៅការិយាល័យក្រុមហ៊ុន Microsoft នៅឯ Palo Alto សហរដ្ឋអាមេរិក អំឡុងពេល ឈប់សំរាក ចូលឆ្នាំថ្មីនេះ រវាងថ្ងៃ 19-26 ខែធ្នូ ឆ្នាំ 2012 កន្លងទៅ។ ពួកចោរ បានលួច Apple iPads 5 គ្រឿង តែមិនបាន យកផលិតផល របស់ Microsoft នោះទេ បើទោះជា មានផលិតផល Microsoft ច្រើននៅក្នុងនោះ ក៏ដោយ។ ប៉ូលីស បាននិយាយថា វា ប្រហែលជា ចោរកម្ម ដែលមាន អ្នកក្នុង អោយដៃ ពីព្រោះ ប៉ូលីស រកមិនឃើញ ការទំលុះទ្វារ ចូលនោះទេ ហើយ Microsoft បានអោយដឹងថា បុគ្គលិក របស់ខ្លួនទាំងអស់ សុទ្ធតែ អាចចូលទៅក្នុង អាគារ ដោយប្រើ កូនសោរអេឡិចត្រូនិក។

Microsoft បានបន្តថា ខ្លួន នឹងពិនិត្យ កាម៉េរាសុវត្ថិភាព ឡើងវិញ ក្នុងអំឡុងពេលនោះ ដើម្បីកំណត់ អត្តសញ្ញាណជនសង្ស័យ៕




Loading...

ចូលរួមមតិតាមរយៈ Facebook