Search

ChuonNathKH វចនានុក្រម ខ្មែរ-ខ្មែរ សម្តេចសង្ឃ ជួនណាត

ChuonNathKH
ជាមួយនឹងកម្មវិធី ChuonNathKH លោកអ្នក អាចឆែកមើល និយមន័យ និងការពន្យល់ ទាក់ទង នឹងពាក្យខ្មែរ របស់យើង ដែលវចនានុក្រមនេះ ត្រូវបានចងក្រងឡើង ដោយ សម្តេចសង្ឃ ជួន ណាត។ កម្មវិធីនេះ មានភ្ជាប់ជាស្រេចនូវ ពុម្ពអក្សរ និងឃីប៊ត យូនីកូដខ្មែរ ដូចនេះ បើទោះជា ទូរស័ព្ទ iPhone ឬថេបប៉្លេត iPad របស់លោកអ្នក មិនបាន Jailbreak ក៏អាចប្រើវា វាយខ្មែរ និងមើលអក្សរខ្មែរ បានផងដែរ។ ក្រៅពីនេះ លោកអ្នក ក៏អាចចែករំលែក និយមន័យពាក្យ និមួយៗ ទៅកាន់ មិត្តភក្តិរបស់លោកអ្នក តាម Facebook, Twitter, Email និង សារខ្លី SMS ទៀតផង។

តំរូវការជាមូលដ្ឋាន:
– កម្មវិធី ChuonNathKH ដោនឡូដ ដោយឥតគិតថ្លៃ ពី App Store ឬ iTunes
– iPhone/iPad/iPod Touch ដែលដើរដោយប្រព័ន្ធ iOS 5.0 ឡើងទៅ
– គណនី Apple ID (ចុចដើម្បីមើលវិធីបង្កើត)

– អ្នកប្រើប្រាស់ ប្រព័ន្ធ Android សូមដោនឡូដពី Play Store: http://bit.ly/androidChuonNathKH

វិធីអនុវត្ត

1. ជាដំបូង សូមបើកកម្មវិធី App Store រួចចូលទៅ Search វាយពាក្យ ChuonNathKH ឬចុចលីងនេះ ពីក្នុង iPhone/iPad: http://georiot.co/1BaT។ បន្ទាប់មក ចុច FREE-> INSTALL ហើយ វាយ គណនី Apple ID ចូល (ចុចដើម្បីមើលវិធីបង្កើត)។
ChuonNathKHChuonNathKHChuonNathKHChuonNathKH

2. ក្រោយដោនឡូដរួច សូមចុចបើក កម្មវិធី ChuonNathKH បន្ទាប់មក ចុចលើ ប្រអប់រាវរកពាក្យ រួចវាយពាក្យ ដែលចង់ឆែក។ បន្ទាប់មក ចុចលើ ពាក្យណាមួយ ដែលបានចង់ឆែក។ ក្រោយឆែករួចហើយ លោកអ្នក អាចចែករំលែក និយមន័យពាក្យនេះ ទៅកាន់មិត្តភក្តិរបស់លោកអ្នក ដោយចុច ប៊ូតុងចែករំលែក ដែលស្ថិតនៅ ខាងលើគេ ផ្នែកខាងស្តាំ។
ChuonNathKHChuonNathKHChuonNathKHChuonNathKH

របៀបចែករំលែក តាមរយៈ Facebook:

3. កម្មវិធីនេះ អាចអោយលោកអ្នក ចែករំលែក និយមន័យពាក្យ ដែលបានឆែក ទៅកាន់មិត្តភក្តិ របស់លោកអ្នក ក្នុង Facebook បានយ៉ាងស្រួល ដោយគ្រាន់តែ ធ្វើការ Authorize អោយវា តែម្តងប៉ុណ្ណោះ។ ដើម្បីភាពងាយស្រួល ជាដំបូង សូមបើកកម្មវិធី Facebook របស់លោកអ្នក ចោល រួចបើកកម្មវិធី ChuonNathKH នេះ ហើយចុច ប៊ូតុងចែករំលែក រួចរើសយក Facebook។ រើសយក Public លើអាយខន ដែលសរសេរថា “Who can see posts from this app on Facebook?” បន្ទាប់មក ចុច Log In។ ក្រោយ ឡុកចូល រួចរាល់ហើយ ចុចប៊ូតុងចែករំលែក-> Facebook ម្តងទៀត ដើម្បីផ្ញើរ ជាការស្រេច។
ChuonNathKHChuonNathKHChuonNathKHChuonNathKH
ChuonNathKHChuonNathKHChuonNathKHChuonNathKH

របៀបចុចលើ ផ្ទាំងពាណីជ្ជកម្ម:

4. បើប្រើកម្មវិធីយើងហើយ ពេញចិត្ត លោកអ្នក អាចចែករំលែកមកវិញ តាមរយៈ ការចុច ផ្ទាំងពាណីជ្ជកម្ម ដែលនៅ ផ្នែកខាងក្រោម។ សូមកុំចុចផ្ទាំង ដែលមានពាក្យថា You’re connected to iAd Network ឬ Easy generate revenue from your application (រូបទី 1 និងទី 2)។ ក្រៅពីនេះ គឺចុចបានទាំងអស់ ហើយសូមរង់ចាំវាលោត រហូតដល់ចប់៕
ChuonNathKHChuonNathKHChuonNathKHChuonNathKH




Loading...

ចូលរួមមតិតាមរយៈ Facebook