Search

[ព័ត៌មាន] Corning ប្រកាសពី កញ្ចក់ការពារឆ្កូត Gorilla Glass 3 មុន CES 2013

gorilla-glass-3-promoសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ពិព័រណ៌អេឡិចត្រូនិក ដ៏ធំ CES 2013 នឹងប្រព្រិត្តទៅ នៅរដ្ឋ Las Vegas សហរដ្ឋ អាមេរិក ហើយប្រហែលជា មិនអាចរង់ចាំយូរ ក្រុមហ៊ុន Corning ដែលជា ម្ចាស់របស់ កញ្ចក់ការពារឆ្កូត Gorilla បានធ្វើការ បង្ហើបអំពី កញ្ចក់ការពារឆ្កូត ជំនាន់ទី 3 របស់ខ្លួន ហៅថា Gorilla Glass 3 ដែលមានមុខងារថ្មីឈ្មោះថា ការធន់នឹងការឆ្កូតដោយធម្មជាតិ “Native Damage Resistance”។ មុខងារថ្មីនេះ អាចកាត់បន្ថយ ការឆ្កូតរហូត 40% ច្រើនជាងម៉ូដែលមុន (Gorilla 2) និងធ្វើអោយ កញ្ចក់ធន់ឡើង 50% ខ្លាំងជាងមុន ផងដែរ។

កញ្ចក់ការពារឆ្កូត Gorilla Glass គឺជា កញ្ចក់ដែល ពេញនិយមយកមកប្រើ ពិសេសលើ ស្មាតហ្វូនថ្នាក់ខ្ពស់ ហើយវា លេចចេញមុខដំបូងគេ គឺនៅលើ iPhone ជំនាន់ទីមួយ៕




Loading...

ចូលរួមមតិតាមរយៈ Facebook