Search

[ព័ត៌មាន] តុលាការច្រានចោទ ការប្តឹងរបស់ Apple ទៅលើ Amazon ចំពោះពាក្យ Appstore

Amazon-AppStore
បើតាមប្រភពពី Bloomberg បានអោយដឹងថា ក្រុមហ៊ុនលក់អីវ៉ាន់អនឡាញ Amazon បានទទួលជោគជ័យ ដ៏ធំលើ ក្រុមហ៊ុន Apple នៅក្នុងបណ្តឹង លើការប្រើពាក្យ AppStore។ Apple បានព្យាយាមជំទាស់ Amazon តាំងពី ខែមិនា ឆ្នាំ 2011 មកម៉្លេះ អោយឈប់ប្រើពាក្យ AppStore តំណាងអោយ ហាងទំនិញកម្មវិធី Android របស់ Amazon ដោយចោទប្រកាន់ថា ការប្រើពាក្យនេះ អាចនាំអោយ អតិថិនជន Apple ច្រឡំនឹង ហាងទំនិញកម្មវិធី App Store សំរាប់ iPhone និង iPad ដែលជា ផ្លាកសញ្ញារបស់ខ្លួន។

តែថ្ងៃនេះ តុលាការ បានចេញសេចក្តីសំរេច ច្រានចោលការចោទប្រកាន់នេះហើយ ដោយបាននិយាយថា មិនមានភស្តុតាង ដែលបញ្ជាក់ថា អតិថិជិជន ដែលចូលប្រើ ហាងទំនិញកម្មវិធី Android របស់ Amazon Appstore អាចនឹងច្រឡំថាវា គឺជា ហាងទំនិញកម្មវិធី App Store របស់ Apple នោះទេ៕
ប្រភព: Bloomberg




Loading...

ចូលរួមមតិតាមរយៈ Facebook