Search

[ព័ត៌មាន] ហាង Apple Store នៅបារាំង ត្រូវចោរចូលប្លន់ ចំថ្ងៃបុណ្យចូលឆ្នាំសកល

apple-store-paris-franceខណៈដែល ពិភពលោក កំពុងអបអរសាទរ ពិធីចូលឆ្នាំសកលថ្មី 2013 មានចោរមួយក្រុម បានពាក់ម៉ាសបិទមុខ សំរុកចូល ហាង Apple Store ក្នុងក្រុង ប៉ារីស ប្រទេសបារាំង ហើយបាន ប្រមូលយក iPad, iPhone និង ម៉ាសីុន Mac គិតជាប្រាក់ អស់ប្រមាណ $1.32 លានដុល្លារ… នេះបើតាមប្រភពពី Wall Street Journal។ ជនល្មើស បានសំរុកចូលតាម ច្រកទ្វារបុគ្គលិក ហើយបានធ្វើអោយ របួស អ្នកបោសសំអាត ម្នាក់ និងអ្នកយាម ម្នាក់។

បច្ចុប្បន្ន ប៉ូលីស បារាំង កំពុងតាមដាន និងធ្វើការ សើុបអង្កេត លើរឿងនេះ។
គួររំលឹកថា ផលិតផល Apple ឥឡូវ កំពុងពេញនិយមណាស់ សំរាប់ចោរលួច និងប្លន់ ក្នុងឆ្នាំ 2012 កន្លងទៅ ជាក់ស្តែង ដូចពី កាលខែ វិច្ឋិកា កន្លងទៅ ទូរដឹកទំនិញ iPad mini ដែលមានតំលៃប្រមាណ $1.5 លានដុល្លារ ត្រូវបាន ចោរលួចស្រស់ៗ ពី ព្រលានយន្តហោះ Joh F. Kennedy តែម្តង ហើយអ្នកដែលលួច មានម្នាក់ គឺជា បុគ្គលិក របស់ព្រលានយន្តហោះនេះ៕
ប្រភព: WSJ




Loading...

ចូលរួមមតិតាមរយៈ Facebook