Search

[លឺគេថា] Apple ចាប់ដៃ Intel បង្កើត នាឡិកាឆ្លាតវៃ សំរាប់ iPhone/ iPod Touch

iWatch
ក្រុមហ៊ុន Apple និង Intel កំពុងតែ ចាប់ដៃគ្នា បង្កើតនូវ នាឡិកាដៃ ដ៏ឆ្លាតវៃមួយ សំរាប់ឆ្នាំ 2013 ខាងមុខនេះ… នេះបើតាម ប្រភពលេចលឺពី វិុបសាយចិន TGbus។ ប្រភពបានបន្តទៀតថា នាឡិកាដៃនេះ អាចភ្ជាប់ជាមួយ iPhone/ iPod Touch ហើយអាច អោយអ្នកប្រើប្រាស់ បញ្ជារប្រើ ទូរស័ព្ទ ពីនាឡិកាដៃបាន ដូចជា ផ្ញើរសារ ទទួលទូរស័ព្ទ ឬអាប់ដេតសារ នៅលើ Facebook បានថែមទៀតផង។

នាឡិកានេះ នឹងបំពាក់ដោយ អេក្រង់ OLED ទំហំ 1.5 អីុង ដែលផលិតឡើង ដោយ ក្រុមហ៊ុនផលិតអេក្រង់តៃវ៉ាន់ RiTdisplay៕
ប្រភព: TGbus




Loading...

ចូលរួមមតិតាមរយៈ Facebook