Search

[ព័ត៌មាន] Facebook បញ្ជាក់ថា នឹងនាំយក ពាណីជ្ជកម្ម ដាក់លើ Instagram

Instagram
ក្រោយពេល ចាប់ផ្តើមសេវាកម្ម តាំងពីឆ្នាំ 2010 មក Instagram គឺជា បណ្តាញទំនាក់ទំនងសង្គមមួយ ផ្តល់សេវា ចែករំលែករូបភាព ដែលមិនមាន ផ្ទាំងពាណីជ្ជកម្ម។ ប៉ុន្តែ ក្រោយពេល ទិញយក ដោយ Facebook ក្នុងតំលៃ $1 ពាន់លានដុល្លារមក មានដំណឹងថា ក្រុមហ៊ុន Facebook នឹងទាញយក ចំណូលពីវា តាមរយៈ ការបង្ហាញផ្ទាំងពាណីជ្ជកម្ម… នេះ បើតាមសំដីរបស់ នាយករង Facebook នាង Carolyn Everson កាន់កាប់ផ្នែកទីផ្សារសកល ហើយត្រូវបាន ដកស្រង់សំដី ដោយ BusinessInsider។

នាង Carolyn បានអោយដឹងថា “Instagram នៅតែបន្តរីកលូតលាស់ ហើយគ្រប់គ្រងដោយ មនុស្សមួយក្រុមតូច បើអ្នកធៀប នឹងចំនួនអតិថិជន ហើយយើង នឹងបង្កើត យុទ្ធសាស្ត្រមួយ រកលុយពីវា”។
ដំណឹងនេះ មកចំពេលដែលគួរអោយចាប់អារម្មណ៍ ព្រោះបច្ចុប្បន្ន សង្គ្រាមទីផ្សារចែករំលែករូបភាព កំពុងកើតឡើង រវាង Twitter និង Instagram ក្រោយពេល Twitter ណែនាំ មុខងារដាក់អេហ្វិកលើរូបភាព ដែលជា មុខងារមួយពេញនិយមលើ Instagram។ ចាំមើលថា តើការដាក់បញ្ចូល ពាណីជ្ជកម្ម ទៅលើ Instagram អាចនឹងមានផលប៉ះពាល់យ៉ាងណា ទៅលើ បណ្តាញទំនាក់ទំនងសង្គមមួយនេះ?
គួររំលឹកថា បច្ចុប្បន្ន អតិថិជន Twitter មានប្រមាណជាង 500 លាននាក់ហើយ ខណៈដែល Instagram មានអ្នកប្រើប្រាស់ ប្រមាណ 40 លាននាក់ ប៉ុណ្ណោះ៕
ប្រភព: BusinessInsider




Loading...

ចូលរួមមតិតាមរយៈ Facebook