Search

[ព័ត៌មាន] ចៅហ្វាយក្រុងលោក Cumo បង្ហើបថា Apple អាចនឹងបង្កើតរោងចក្រ ផលិតឈីប នៅ New York

iPhone and iPadទីក្រុង New York បានប្រកាស អោយដឹងពី គំរោងវិនិយោគមួយ ដែលមានផ្ទៃក្រឡាជិត 0.3 លានម៉ែត្រការ៉េ ដើម្បីបង្កើត រោងចក្រផលិតបន្ទៈឈីប ហើយ បើតាម ចៅហ្វាយក្រុង New York លោក Andrew Cuomo បានអោយដឹងល្ហៀងៗថា សំណើរនេះ អាចចេញមកពី ក្រុមហ៊ុន Apple ដែលជា ផ្នែកមួយ នៃផែនការធំ ក្នុងការចាប់ផ្តើម ផលិត បន្ទៈឈីបសេ៊រី A សំរាប់ iPhone និង iPad ក្នុងស្រុក។ គួររំលឹកថា បន្ទៈឈីបស៊េរី A របស់ Apple បច្ចុប្បន្ន គឺកំពុងផលិតដោយ រោងចក្រ Samsung នៅក្រុង Austin រដ្ឋ Texas ប៉ុន្តែ ទំនាក់ទំនងរវាង ក្រុមហ៊ុនទាំងពីរនេះ ហាក់ កាន់តែ ប្រេះស្រាំទៅ ក្រោយពេល មានជំលោះ ប៉ាតង់ជុំវិញ ពិភពលោកមក។

ក្រោយមក ក្រុមហ៊ុន Apple បានសំរេចចិត្ត ងាកមក ធ្វើការរចនា ស្ថាបត្យកម្មបន្ទៈឈីបនេះវិញ ហើយជំហាន បន្ទាប់ គឺការផលិតវា ដោយខ្លួនឯងប៉ុណ្ណោះ ដើម្បីកាត់ផ្តាច់ ទំនាក់ទំនង និងការពឹងផ្អែក ទៅលើ Samsung៕
ប្រភព: TimesUnion.com




Loading...

ចូលរួមមតិតាមរយៈ Facebook