Search

[ព័ត៌មានក្តៅ] កម្មវិធីផែនទី Google Maps ឥឡូវមានអោយដោនឡូដហើយ នៅលើ App Store

Google-Maps
ទីបំផុត កម្មវិធីផែនទី Google Maps ដែលអ្នកប្រើប្រាស់ iPhone/iPad ប្រព័ន្ធ iOS 6 ទន្ទឹងរង់ចាំជាយូរ បានមកដល់ហើយ នៅលើ App Store ហើយ វាមកជាមួយនូវមុខងារ ពិេសសៗជាច្រើន រួមមាន ការរុករកកន្លែងក្នុងស្រុក, ការបង្ហាញផ្លូវពីកន្លែងមួយទៅមួយ, ការនាំផ្លូវដោយប្រើសម្លេង, ការស្វែងរកទីតាំងចំណតរថយន្តសាធារណៈ និងមុខងារ Street View ជាដើម។

វាអាចប្រើ បានជាមួយ iPhone 3GS, iPhone 4, iPhone 4S, iPhone 5, iPod touch (3rd generation), iPod touch (4th generation), iPod touch (5th generation) និង iPad ដែលដើរលើប្រព័ន្ធប្រតិបត្តិការណ៍ iOS 5.1 ឬខ្ពស់ជាងនេះ។ លោកអ្នក អាចដោនឡូដវាបានហើយ ពី iTunes ឬ App Store
ប្រភព: iTunes




Loading...

ចូលរួមមតិតាមរយៈ Facebook