Search

[ព័ត៌មាន] Will.i.am បង្ហាញឧបករណ៍បន្ថែម i.am+ សំរាប់ iPhone 4/4S

william.iam+.v4
អ្នកចំរៀង Will.i.am របស់ក្រុម Black Eyed Peas ទីបំផុត បានបង្ហាញ នូវឧបករណ៍បន្ថែម i.am+ សំរាប់ iPhone 4/4S ហើយ ហើយវាគឺជា សំបក iPhone 4 មានភ្ជាប់មកជាមួយនូវ កែវម៉ាសីុនថតដែលធំជាងមុន។ i.am+ មានពីរស៊េរី អោយជ្រើសរើស គឺ V.4 ($478) និង C.4 ($315)។

ម៉ូដែល C.4 និង V.4:
william.iam+.v4william.iam+.v4

ក្រៅពីែកវម៉ាសីុនថតហើយ វាក៏មាន ឃីប៊តហូត បង្កប់ក្នុងនោះផងដែរ ព្រមទាំងមាន ប៊ូតុងចុចថត, ភ្លើង Flash, កម្មវិធីកាត់តរូបភាព និងអាច អាប់ឡូដ រូបភាព ទៅកាន់បណ្តាញទំនាក់ទំនងថ្មី របស់ Will.i.am ឈ្មោះ i.am។ Will.i.am បានអោយដឹងថា គាត់បាន បង្កើត C.4 និង V.4 នេះ កាលពីឆ្នាំទៅមិញ ហើយគាត់ សង្ឃឹមថា ផលិតផលរបស់គាត់ នឹងជំរុញអោយមាន ការកើនឡើង នូវភាពជាសហគ្រិន សំរាប់ក្មេងជំនាន់ក្រោយ។

i.am+ សំរាប់ iPhone 4

ម៉ូដែលទាំងពីរនេះ នឹងមានលក់ នាថ្ងៃទី 6 ខែធ្នូ ឆ្នាំនេះ ហើយឧបករណ៍បន្ថែម សំរាប់ iPhone 5 ដែលអាចប្រែក្លាយ កាម៉េរា iPhone 5 ពី 8MP ទៅ 14MP គំរោងនឹងចេញលក់ នាឆ្នាំក្រោយ៕

ប្រភព: The Telegraph




Loading...

ចូលរួមមតិតាមរយៈ Facebook