Search

[ព័ត៌មាន] GM នឹងបំពាក់មុខងារ Siri លើរថយន្តរបស់ខ្លួន

GM-to-integrate-Siri
ក្រុមហ៊ុន GM ឬ General Motors កាលពីពេលថ្មីៗនេះ បានប្រកាសថា ខ្លួន គឺជា ក្រុមហ៊ុនរថយន្តដំបូង ដែលបានបំពាក់ មុខងារ Apple’s Eyes Free ដោយបានដាក់ ប៊ូតុង Siri នៅលើ ចង្កូតរថយន្ត របស់ខ្លួន ដូចនេះ អ្នកបើកបរ អាចបើកប្រើ មុខងារបញ្ជារដោយប្រើសំលេង Siri ដោយមិនចាំបាច់ ប៉ះទូរស័ព្ទនោះទេ។

ដើម្បីអាចប្រើមុខងារនេះបាន តំរូវ អោយអ្នកប្រើប្រាស់ ត្រូវប្រើ iPhone ដែលដើរដោយប្រព័ន្ធ iOS 6 ហើយវា អាចភ្ជាប់ជាមួយរថយន្ត តាមរយៈបច្ចេកវិទ្យា ប្លូធូស។ ក្រោយពេលភ្ជាប់ហើយ អ្នកប្រើប្រាស់ អាចធ្វើការ ហៅទូរស័ព្ទចេញ, អាចចាក់ចំរៀង, ផ្លាស់ប្តូរប៉ុស្តិវិទ្យា, ផ្ញើសារ និងស្តាប់ការណាត់ជួប តាមរយៈការបញ្ជារដោយប្រើ សំលេង។
ម៉ូដែលដំបូង ដែលមានមុខងារនេះ គឺម៉ូដែល Chevrolet Sonic LTZ/ RS និង Spark 1LT/2LT ហើយនឹងចាប់ផ្តើមចេញលក់ នាឆ្នាំក្រោយ៕
ប្រភព: GM




Loading...

ចូលរួមមតិតាមរយៈ Facebook