លោក Richard Williamson ដែលជា អ្នកគ្រប់គ្រងផ្នែកផែនទី សំរាប់ប្រព័ន្ធ iOS6 ត្រូវបាន គេដកចេញពីតំណែង កាលពីពេលថ្មីៗនេះ… នេះបើតាម ប្រភពពី Bloomberg។ Richard ត្រូវបាន ដេញចេញដោយ លោក Eddy Cue ដែលជា នាយករង Apple និងជាមេថ្មី គ្រប់គ្រង ផ្នែកផែនទី និង ជំនួយការសំលេង Siri ក្រោយពេល បិតាបង្កើតប្រព័ន្ធ iOS លោក Scott Forstall ត្រូវបាន គេដកចេញ កាលពីខែមុន ដោយសារ តែ Scott មិនព្រមធ្វើការ សុំទោស រឿងបញ្ហាផែនទីថ្មី លើប្រព័ន្ធ iOS 6 ដែលបង្ហាញ ព័ត៌មាន មិនត្រឹមត្រូវ។
បញ្ហាផែនទីលើ ប្រព័ន្ធ iOS 6:
ចំណែកមេថ្មី លោក Eddy Cue វិញ បានអោយដឹងថា លោក នឹងស្វែងរក យោបល់ពី អ្នកជំនាញផ្នែកផែនទី នៅខាងក្រៅ ក្រុមហ៊ុន Apple ហើយ លោក ក៏លើកទឹកចិត្ត ដៃគូផែនទី TomTom អោយមកជួយ កែតំរូវ នូវការបង្ហាញទីតាំង និងព័ត៌មាន ផែនទី ផងដែរ។ Cue ក៏កំពុង សំលឹងមើល អ្នកគ្រប់គ្រងថ្មី សំរាប់ ផ្នែកផែនទីដែរ តែ ការរកអ្នកជំនួស មិនទាន់រកបាន នៅឡើយទេ៕
ប្រភព: Bloomberg