Search

[ព័ត៌មាន] Facebook ឥឡូវ អាចអោយអ្នក ផ្តល់កាដូ ទៅកាន់មិត្តភក្តិរបស់អ្នក

iTunes Gift on Facebookមិនដឹងជូនអ្វី ក្នុងថ្ងៃកំណើត មិត្តភក្តិក្នុង Facebook របស់លោកអ្នក? មិនថ្វីទេ ព្រោះ Facebook ឥឡូវ អាចអោយ លោកអ្នក ទិញ ឬផ្តល់ជូន កាដូ ដល់មិត្តភក្តិរបស់លោកអ្នក ដោយលោកអ្នក គ្រាន់តែ ចុចលើ រូបភាព កាដូ នៅលើ ទំព័រមិត្តភក្តិ របស់លោកអ្នក ហើយ កាដូ មានចាប់ពី បទចំរៀង ឯកសារកំសាន្តដែលពួកគេ អាចនឹង ចូលចិត្ត ព្រមទាំង កាតដាក់លុយ iTunes Gift Card ដែលអាច អោយលោកអ្នក ទិញទំនិញ បានយ៉ាងស្រួល ពី iTunes Store ឬ App Store។ កាត iTunes Gift Card មានចាប់ពី $10, $15, $25 និង $50។

Facebook Gift - iTunes Cards
គួររំលឹកថា មុខងារទិញកាតដាក់លុយនេះ កំពុងបើកដំណើរការ អោយអតិថិជន តែនៅអាមេរិកប៉ុណ្ណោះ ហើយចំណែក លុយដាក់ទៀតសោត ក៏ប្រើបានតែ នៅលើ iTunes Store របស់ អាមេរិកដែរ។ សង្ឃឹមថា វា នឹងមកដល់ អាសីុ ក្នុងពេលឆាប់ៗនេះ៕
ប្រភព: AllThingD




Loading...

ចូលរួមមតិតាមរយៈ Facebook