Search

[ព័ត៌មាន] Apple និង Google កំពុងចរចារទិញ ប៉ាតង់របស់ Kodak

Kodakក្រុមហ៊ុន Kodak ត្រូវបានគេ ពន្យាពេល ក្នុងបណ្តឹងរំលាយក្រុមហ៊ុន រហូតដល់ខែ កុម្ភៈ ឆ្នាំក្រោយ ដើម្បីទុកឪកាស អោយ ក្រុមហ៊ុននេះ មានពេល លក់ ប៉ាតង់របស់ខ្លួន ទៅកាន់អតិថិជនសក្តានុពល ដែលក្នុងនោះមាន ក្រុមហ៊ុន Apple និង Google ផងដែរ។ Kodak កំពុងចរចារជាមួយ Apple និង Google តែមានចំណុចខ្លះ មិនទាន់ ចុះសម្រុងនឹងគ្នា ហើយ Kodak រំពឹងថា ខ្លួននឹងអាចលក់បាន យ៉ាងតិច $500 លានដុល្លារ សំរាប់បណ្តុំប៉ាតង់ របស់ខ្លួន។

ជាមួយនឹងលុយលក់ប៉ាតង់នេះ Kodak រំពឹងថា ខ្លួនអាច សងទៅ ម្ចាស់បំណុលខ្លួន និងដោះខ្លួន ចេញពី បណ្តឹងរំលាយក្រុមហ៊ុន ហើយចាប់ផ្តើមសារជាថ្មី ជាក្រុមហ៊ុនតូចមួយ ដែលផ្តោតលើ ធុរកិច្ចអ្នកប្រើប្រាស់ និងធុរកិច្ចទាក់ទងនឹងរូបភាព៕
ប្រភព: AppleInsider




Loading...

ចូលរួមមតិតាមរយៈ Facebook