Search

[ព័ត៌មាន] Nokia ប្រកាសពីកម្មវិធីផែនទីថ្មី សំរាប់កុំព្យូទ័រ ស្មាតហ្វូន និងប្រព័ន្ធ iOS

Here-App-for-iOS
ក្រុមហ៊ុន Nokia ទើបតែ បង្ហាញនូវ ជំហានបន្ទាប់នៃ អនាគតរបស់ខ្លួន ហើយវា មានការទាក់ទងនឹង សេវា Cloud។ សេវាថ្មីមួយ ឈ្មោះថា Here គឺជា ផែនទីថ្មីរបស់ Nokia ដែលនឹង អាចដំណើរបាន លើឧបករណ៍ និងប្រព័ន្ធប្រតិបត្តិការណ៍ ច្រើនប្រភេទ។ នាយកប្រតិបត្តិ Nokia លោក Stephen Elop ក៏បានចូលរួមព្រឹត្តិការណ៍ នៃការប្រកាសនេះ ដែលប្រព្រឹត្តិទៅ នៅ San Francisco ហើយក៏បាន រំលឹក ពីការទិញយក ក្រុមហ៊ុនផលិតផែនទី 3D ស្រដៀងនឹង StreetView របស់ Google ឈ្មោះ Earthmine កាលពីពេលថ្មីៗនេះ ផងដែរ។

Nokia HereNokia Here
ផែនទីថ្មីនេះ ជាប្រភេទផែនទី Web-based Map (បើកមើលតាមអីុនធើណែត) ហើយអាចដំណើរការបាន នៅលើ កម្មវិធីបើកមើលវិុបសាយរួមមាន Internet Explorer, FireFox, Safari និង Chrome ទាំងនៅលើ ប្រព័ន្ធ Windows និង Mac។ ដោយឡែក សំរាប់ កម្មវិធីប្រើលើប្រព័ន្ធ iOS (iPhone/iPad) ក្រុមហ៊ុន Nokia បានបញ្ជូនវា ទៅកាន់ iTunes រួចរាល់ហើយ ហើយរង់ចាំតែ ភ្លើងខៀវពី Apple ប៉ុណ្ណោះ។ គួរកត់សំគាល់ថា កម្មវិធីផែនទីថ្មីនេះ សំរាប់ប្រព័ន្ធ iOS អាចបើកប្រើបាន ទាំងមានអីុនធើណែត និងគ្មានអីុនធើណែត (Offline Mode) ហើយវា មានមុខងារ នាំផ្លូវដោយប្រើ សម្លេង ទៀតផង៕
ប្រភព: Engadget, here.net




Loading...

ចូលរួមមតិតាមរយៈ Facebook