Search

[ព័ត៌មាន] Apple ទទួលបាន ប៉ាតង់ថ្មីចំនួន 2: ប៉ាតង់ រូបភាពមានចលនា ពេលបើកមើល ទំព័រថ្មី និង ស្រោម Smart Case

PageTurn Animation
ក្នុងចំណោមបណ្តា ប៉ាតង់ដែលបានផ្តល់ជូន ដល់ Apple ចំនួន 2 កាលពីថ្ងៃអង្គារ ពីម្សិលមិញនេះ គឺមាន ប៉ាតង់ រូបភាពមានចលនា ពេលបើកមើល ទំព័រថ្មី (ដូចក្នុងកម្មវិធី iBooks) និងស្រោមការពារ របស់ iPad ថ្មី។ ប៉ាតង់ រូបភាពមានចលនា ពេលបើកមើល ទំព័រថ្មី នេះ បានស្នើរសុំតាំងពី ខែធ្នូ ឆ្នាំ 2011 មកម៉្លោះ ហើយវា បង្ហាញនូវរូបភាព សន្លឹកសៀវភៅកោង ដូចពេលយើង បើកមើលទំព័រថ្មី នៅលើ សៀវភៅពិតប្រាកដ ដូចច្នោះដែរ។

រូបភាពមានចលនានេះ ក្រៅពីប្រើនៅក្នុង កម្មវិធី iBooks ក៏ត្រូវបាន យកទៅប្រើ យ៉ាងទូលាយ លើប្រព័ន្ធ iOS 6 រួមមាន កម្មវិធីផែនទី និង ប្រតិទិនជាដើម។
Smart Case
ចំណែក ប៉ាតង់ទី 2 គឺ ប៉ាតង់ ស្រោមការពារ iPad ថ្មី: iPad Smart Case ដែលស្រដៀងនឹង ស្រោម Smart Cover ដែរ ហើយមាន សិុនស័រម៉ាញ៉េទិច ដែលអាចបិទអេក្រង់ ដោយស្វ័យប្រវត្តិ ពេលគ្របគំរបស្រោម៕
ប្រភព: AppleInsider




Loading...

ចូលរួមមតិតាមរយៈ Facebook