Search

[ព័ត៌មានក្តៅ] planetbeing បង្ហោះរូបភាព iPhone 5 ដែលបាន Jailbreak រួច

planetbeing-iphone-5បើតាមធ្វីតចុងក្រោយរបស់ អ្នកហែកកូដ planetbeing គាត់ បានបង្ហោះរូបភាព iPhone 5 ដែលបាន Jailbreak រួចហើយ ហើយកំពុងប្រើ កម្មវិធី IntelliScreenX ពី Cydia ដែលជា កម្មវិធីកែកុនប្រព័ន្ធមួយ អាចអោយ អ្នកប្រើប្រាស់ ដាក់ សារដាស់តឿន លើអេក្រង់ចាក់សោរបាន។ planetbeing ដែលមានឈ្មោះដើម Yiduo David Wang គឺជាសមាជិកស្នូលម្នាក់ របស់ក្រុមបង្កើតកម្មវិធី Jailbreak ដ៏ល្បីល្បាញ “Dev Team”។ planetbeing បានបន្ត អោយដឹងថា គាត់នៅខ្វះ កន្លែងសំខាន់មួយ នៅក្នុងកូដគាត់ ដូចនេះ វាមិនទាន់អាចចេញជា សាធារណៈបាននោះទេ។

planetbeing-tweet
មួយភាគធំនៃកូដ គឺដំណើរការល្អ ហើយគាត់ ត្រូវកែតំរូវនូវបញ្ហាដែលលេចចេញមកជារៀងរាល់ថ្ងៃ។ គាត់បានបន្តទៀតថា ការ Jailbreak សំរាប់ iPhone ម៉ូដែលថ្មីៗ (4s ឡើងទៅ) នឹងជាប្រភេទ Untethered Jailbreak (Jailbreak ពេញ) ហើយបើវា ចេញ វានឹងចេញ ដំណាលគ្នាជាមួយ កម្មវិធី Jailbreak សំរាប់ម៉ូដែលចាស់ៗ ផងដែរ (iPhone 4 ចុះក្រោម)។ ការចេញជាសាធារណៈបាន លុះត្រា តែពួកគាត់ អាចរកឃើញ នូវចន្លោះប្រហោង ឬកំហុសឆ្គង នៅក្នុងឯកសារ Bootrom ឬឯកសារដែលម៉ាសីុនអាន ពេលបើកដំណើរការ ម៉ាសីុនដំបូង៕
ប្រភព: @planetbeing




Loading...

ចូលរួមមតិតាមរយៈ Facebook