Search

[ព័ត៌មាន] HTC យល់ព្រមបង់អោយ Apple ថ្លៃអាជ្ញាបណ័្ណ $6 ដើម្បីបញ្ចប់ជំលោះ

HTC-Appleកាលពីម្សិលមិញ យើងបានធ្វើការផ្សាយពី ព័ត៌មាន ការស្រុះស្រួលគ្នា បញ្ចប់ជំលោះប៉ាតង់រវាង ក្រុមហ៊ុន HTC និង Apple ព្រមទាំងការចុះកិច្ចព្រមព្រៀង ប៉ាតង់ចំនួន 10 ឆ្នាំ រវាងក្រុមហ៊ុនទាំងពីរ តែមិនមាន សេចក្តីលំអិតរបស់ កិច្ចព្រមព្រៀងនោះទេ។ ថ្ងៃនេះ បើតាមអ្នកវិភាគ Shaw Wu របស់ក្រុមហ៊ុន Sterne Agee បានបង្ហើបអោយ ដឹងថា បើតាមប្រភពឧស្សាកម្មជាច្រើន ដែលគាត់ ទទួលបាន បានអោយដឹងថា ក្រុមហ៊ុន HTC បានយល់ព្រម បង់អោយ ក្រុមហ៊ុន Apple នូវថ្លៃអាជ្ញាបណ័្ណ (License Fee) ពី $6 ទៅ $8 សំរាប់ ផលិតផល Android មួយគ្រឿង ដែលខ្លួនលក់បាន។

Wu បានប៉ាន់ប្រមាណថា ក្នុងមួយឆ្នាំ HTC នឹងត្រូវបង់ទៅអោយ Apple ប្រមាណពី $180 ទៅ $280 លានដុល្លារ នេះបើគិតតាម តួលេខការលក់ ដែល HTC រំពឹងថា នឹងលក់បាន ពី 30 ទៅ 35 លានគ្រឿង នាឆ្នាំ 2013។ នេះប្រហែលជា ស្តាប់ទៅច្រើន សំរាប់យើងទាំងអស់គ្នា តែតំលៃនេះ គឺស្រដៀងនឹង តំលៃដែល HTC កំពុងបង់អោយ Microsoft $5 ដូចគ្នា សំរាប់ ការលក់ ផលិតផល Android មួយគ្រឿង៕
ប្រភព: SoftPedia




Loading...

ចូលរួមមតិតាមរយៈ Facebook