Search

[ព័ត៌មាន] iPad mini ចំណាយអស់តែ $188 ប៉ុណ្ណោះ ក្នុងការផលិត

iPad miniបើតាម ការសិក្សាទៅលើគ្រឿងបន្លាស់របស់ iPad mini ក្រុមហ៊ុន IHS បានធ្វើការ ប៉ាន់ប្រមាណថា តំលៃ iPad mini ប្រភេទ WiFi 16GB ដែល Apple លក់ក្នុងតំលៃ $329 គឺចំណាយលុយអស់តែ $188 ប៉ុណ្ណោះ ក្នុងការផលិត… ចំណេញបានជិត 42%។ IHS បានអោយដឹងទៀតថា តំលៃផ្ទៃផ្ទុក 16GB មានតំលៃ $15.50 ខណៈដែល 32GB មានតំលៃ $31 និង 64GB មានតំលៃ $62។ ការដោះមើលគ្រឿងបន្លាស់ iPad mini បានបង្ហាញទៀតថា ក្រុមហ៊ុន LG Display និង AU Optronics គឺជា អ្នកផ្គត់ផ្គង់អេក្រង់ 7.9 អីុងថ្មីនេះ ហើយបើតាម ការប៉ាន់ស្មាន គឺវា មានតំលៃ ប្រមាណ $80 ឬប្រមាណ 43% នៃថ្លៃដើមសរុប។

iPad-mini-Tear-Down
Samsung នៅតែ ជាអ្នកផលិតបន្ទៈឈីប A5 អោយ Apple បើទោះជា មានជំលោះប៉ាតង់បែកផ្សែង ជាមួយគ្នា ក៏ដោយ ចំណែកឈីបអង្គចងចាំវិញ គឺផលិតដោយ ក្រុមហ៊ុន កូរ៉េ Hynix Semiconductor និង Elpida របស់ជប៉ុន៕
ប្រភព: AllThingsD




Loading...

ចូលរួមមតិតាមរយៈ Facebook